មហាជនមួយចំនួន ប្រាកដជាធ្លាប់បានឃើញ ធ្លាប់ស្គាល់រួចហើយ ពីគ្រូឱសថទិព្វប្រចាំជម្ពូទ្វីបភពផែនដី ស៊ូ សេងហ៊ួ ដែលល្បីអះអាងថា ឱសថទិព្វរបស់ខ្លួនពិតជាពូកែខ្លាំងសក្តិសិទ្ធិ ជាពិសេសអាចជួយព្យាបាលប្រភេទជំងឺធ្ងន់ៗដំណាក់កាលជិតស្លាប់ ឲ្យមានឱកាសរស់ឡើងវិញ។
ទោះជាយ៉ាងណា គ្រូឱសទិព្វរូបនេះ ដែលត្រូវបានដឹងថា មានការសិក្សាខ្ពង់ខ្ពស់ និងជាម្ចាស់ក្រុមហ៊ុន អាជីវកម្មច្រើនមុខ និងសូម្បីជាចាងហ្វាងសារព័ត៌មាន ត្រូវបានមហាជនរិះគន់ សើចចំអកព្រោងព្រាត រហូតមានអ្នកខ្លះកាត់វីដេអូយកទៅធ្វើត្រាប់តាម ដោយសារហួសចិត្តនឹងកាយវិការស្រែកអាឡេអាឡូ មិនសមរម្យ ថ្លៃថ្នូរជាអ្នកមានចំណេះដឹង។
តែដោយឡែក ថ្មីៗនេះ មហាជន ពិតជាការភ្ញាក់ផ្អើល និងងឿងឆ្ងល់រកគិតមិនយល់ ខណៈបានឃើញលោក ស៊ូ សេងហ៊ួ បានធ្វើរឿងស្រេចតែអំពើចិត្ត ចង់ស្លៀកខោអាវស្លៀកខោអាវ ចង់ដោះអាវពាក់ឈៀងពណ៌ស្បែកខ្លា ទៅអង្គុយក្នុងព្រៃ យករឿងមនុស្សស្រីប្រុសមកនិយាយឥតប្រយោជន៍ ហើយពេលនេះ បានកោរសក់ ស្លៀកស្បង់ជីវរ មិនដឹងគោលដៅវត្តនៅឯណា? ដែលឃើញហើយ ពិតជាហួសចិត្តខ្លាំងតែម្តង។
ពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនបានសំណូមពរដល់គណៈសង្ឃនាយក ក៏ដូចជាក្រសួងធម្មការនិងសាសនា សូមជួយពិនិត្យមើល និងចាត់វិធានការលើបុគ្គល ស៊ូ សេងហួរ ដែលយកស្បង់ចីវរព្រះសង្ឃ មកពាក់ដោយគ្មានបានបួសត្រឹមត្រូវម្នាក់នេះផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







