Sunday, March 26, 2023

តើ​គួរឲ្យ​ក្តៅចិត្ត​ទេ! ទិញ​ក្តាម​រើស​សុទ្ធ​តែ​ធំៗ តម្លៃ​៤​ម៉ឺន​រៀល យក​ទៅ​ស្រុ​ស ភ្លេច​ខ្លួន​​​មួយ​ភ្លែត ស្រាប់តែ…

spot_img

ករណីអ្នកលក់រកស៊ីគំនិតខូចលួចបន្លំ ជាពិសេសអ្នកលក់ក្តាមសមុទ្រ នៅផ្សារក្តាម ឬ ហៅថាផ្សារកែប គឺជាតែងកើតមានឡើងជារឿយៗ ដោយមិនខ្វល់ធ្វើឲ្យប៉ះពាល់ដល់គេឯងដទៃ ដែលរកស៊ីសុច្ចរិតត្រឹមត្រូវ ឬ លក់ផ្លូវខ្លួនឯងរកស៊ីថ្ងៃក្រោយសោះឡើយ។

ជាក់ស្តែង ថ្មីៗនេះ អ្នកដើរលេងមួយក្រុម បានសម្តែងការហួសចិត្ត និងក្តៅក្រហាយយ៉ាងខ្លាំង បន្ទាប់ទិញក្តាមស្រស់ធំៗ ១គីឡូតម្លៃ ៤-៥ ម៉ឺនរៀល បែរយកមកដល់កន្លែងហូប ស្រាប់តែពុទ្ធោ សុទ្ធតែ «ចៃក្តាម» តែម្តង ពោលគឺសុទ្ធតែក្តាមតូចៗ រកសាច់ហូបគ្មាននោះទេ។

ជាមួយបទពិសោធន៍លើកទី១នេះ បុរសម្នាក់ក្នុងចំណោមគ្រួសារ បានថតវីដេអូបង្ហាញស្តែងៗ និងប្រាប់ឲ្យដឹងបថា ពួកគាត់បានទៅទិញក្តាមសមុទ្រ នៅផ្សារក្តាម ដោយរើសយកធំៗ១គីឡូតម្លៃ ៤ ម៉ឺនរៀល។ ប៉ុន្តែ អ្វីដែលធ្វើឲ្យពួកគាត់ស្រឡាំងកាំងនោះ គឺបន្ទាប់យកទៅស្រុសរួច ស្រាប់តែមកដល់កន្លែងហូប បើកប្រអប់ឃើញសុទ្ធតែកូនក្មេងតូចៗតែម្តង។

ក្នុងករណីនេះ គេក៏មិនដឹងថា ខាងអ្នកលក់ ឬ ខាងអ្នកស្រុស ជាអ្នកប្រើល្បិចលួចបន្លំនោះទេ។ ប៉ុន្តែ បើតាមកើតរឿងកន្លងៗមក គឺអ្នកទិញដែលបានជួបផ្ទាល់ បានប្រាប់ឲ្យដឹងថា ពេលយកទៅស្រុស គេបន្លំឲ្យក្តាមយើងអន់ៗ ឬកឹបកេងក្តាមទុកតែម្តង។

ទោះយ៉ាងណា ដើម្បីទប់ស្កាត់ ទៅនឹងទង្វើរកស៊ីខូចនេះ បងប្អូនអ្នកលេងបណ្តាញសង្គម ក៏បានណែនាំថា មុននឹងយកក្តាមឲ្យគេស្រុស គឺត្រូវរាប់ក្តាម ឬ ថតទុក ជាភស្តុតាង [កុំឲ្យដឹងមុន] នោះយើងនឹងដឹងថា អ្នកណាជាអ្នកលួចបន្លំពិតប្រាកដហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@11sey

ហួសចិត្តម៉ង ខេត្តកែប ភ្លេចខ្លួនមួយផ្លេត🦀🦞🦀🦞🦀🦞

♬ សំឡេងដើម – Sey
×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២