Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅចិត្ត​ឆេវ! ឧកញ៉ា​ស្រី ចាន់​ថន ប្រកា​សក្តែ​ងៗ បើ​កីឡាករ​ខ្មែរ​រូប​ណា អា​ចបំ​បា.ក់ ប៊ូ​ខាវ នឹង​ជូន​វិឡា​តម្លៃ២៧ម៉ឺ​ន$ ឡាន១ និង​ថវិកា​បន្ថែម​រហូតដល់…

spot_img

កាលពីពេលថ្មីៗនេះ អ្នក​ប្រដាល់ដ៏​ល្បីល្បាញ ឈ្មោះ សម្បត្តិ “​ប៊ូ​ខាវ​” ដែលគេឲ្យរហ្សនាមថាជាស្តេចប្រដាល់ថៃ មិនដែលសាកក្បាច់គុនជាមួយជើងកម្ពុជា សូម្បីតែមួយដង បានប្រកាសថា រូបគេមានសញ្ញាតិថៃ ដើមកំណើតជនជាតិគួយ មិនមែនដូចប្រជាជនខ្មែរមួយចំនួន អះអាងច្រឡំនោះឡើយ។

គួរបញ្ជាក់ថា ការចេញមកប្រកាសរបស់អ្នកប្រដាល់ដ៏អំនួតរូបនេះ គឺបានធ្វើឡើងស្របពេល ដែលសង្គ្រាមពាក្យសម្តីរវាងសហព័ន្ធកីឡាកម្ពុជា និងថៃ បានប្រទាំងប្រទើសគ្នា ជុំវិញរឿងសម្រេចដាក់ឈ្មោះ គុនខ្មែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ មិនមែនជាឈ្មោះ «Muay Thai» នោះទេ។

តែអ្វីមិននឹកស្មានដល់នោះ ប្រហែលមិនទាន់អស់ចិត្ត ស្រាប់តែថ្មីៗនេះ ប៊ូខាវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា៖ «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ពិតណាស់ ក្រោយពីបានឃើញ ប៊ូខាវ និយាយបែបនេះ ជាមួយកាយវិការដ៏អំនួត ធ្វើឲ្យឧកញ៉ា ស្រី ចាន់ថន បានបញ្ចេញប្រតិកម្មក្តៅចិត្តឆេវតែម្តង និងមិនបង្អង់យូរ លោកក៏បានប្រកាសលើកទឹកចិត្តដល់កីឡាករខ្មែររូបណា ដែលអាចបំបាក់ ប៊ូខាវ បាន លោកនឹងផ្តល់វិឡារមួយឡានមួយ និងថវិកា​បន្ថែមប្រចាំរយៈពេល១០ឆ្នាំ។

ជាក់ស្តែង នៅរសៀលថ្ងៃនេះ (២ ខែកុម្ភៈ ២០២៣) នៅលើគណនីឧកញ៉ា ស្រី ចាន់ថន បានបង្ហោះបញ្ជាក់ឲ្យដឹងថា៖ «ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែល បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡាមួយឡានមួយ និងថវិការបន្ថែមប្រចាំរយះពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង I love Cambodia»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×