អ្នកនេសាទម្នាក់នៅក្នុងប្រទេសកូស្តារីកា (Costa Rica) មានទំនាក់ទំនងមិនធម្មតាជាមួយនឹងក្រពើមួយក្បាលអស់រយៈពេល ២០ឆ្នាំ មកហើយ។ ក្រពើមួយក្បាលឈ្មោះ Pocho ប្រវែង ៥ម៉ែត្រ បានក្លាយជាមិត្តដ៏ល្អរបស់គាត់ បន្ទាប់ពីគាត់បានជួយសង្គ្រោះវានៅច្រាំងទន្លេ ដោយសារត្រូវគេបាញ់។
ដោយសារតែវាត្រូវរបួស បុរសអ្នកនេសាទនោះឈ្មោះ Chito បានជួយសង្គ្រោះវា និងមានយកវាមកមើលថែនៅផ្ទះរបស់គាត់រហូតដល់វាជា និងមានសុខភាពល្អដូចដើមវិញ។
នៅពេលក្រពើ Pocho បានជាសះដូចដើមវិញ គាត់ក៏បាននាំវាទៅលែងនៅកន្លែងដើម ដើម្បីឲ្យវារស់នៅតាមធម្មជាតិរបស់វាវិញ ប៉ុន្តែវាបែរជាត្រឡប់មកផ្ទះរបស់លោក Chito វិញនៅថ្ងៃបន្ទាប់។ ក្រពើនោះប្រហែលជាដើរមកហើយ។
នៅពេលឃើញវាត្រឡប់មកវិញដូច្នេះ លោក Chito ក៏បានយកវាមករស់នៅជាមួយ និងមានទំនាក់ទំនងជាមួយវាអស់រយៈពេល ២០ឆ្នាំ។ លោក Chito និងក្រពើរបស់គាត់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ដោយសារតែគាត់ និងវាបានលេងហែលទឹកជាមួយ គ្នារាល់ថ្ងៃ។
លោកនិយាយថា “ខ្ញុំចង់ឲ្យក្រពើនោះវាដឹងថា ខ្ញុំស្រឡាញ់វា និងគិតថា មិនមែនមនុស្សទាំងអស់សុទ្ធតែអាក្រក់នោះទេ។ ខ្ញុំស្រឡាញ់សត្វទាំងអស់ ជាពិសេសសត្វដែលត្រូវរបួស”។
លោក Chito មិនដែលគិតថា អំពើល្អរបស់គាត់បានធ្វើឲ្យគាត់មានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយនឹងក្រពើ Pocho សោះ។
ទោះយ៉ាងណា ក្រពើ Pocho បានស្លាប់កាលពីឆ្នាំ ២០១១ នៅអាយុ ៥០ឆ្នាំ ដោយសារគ្រោះធម្មជាតិ។ ចំនែកលោក Chito វិញមាន ការខូចចិត្តជាខ្លាំង ដោយសារតែបាត់បង់មិត្តដ៏កម្ររបស់លោក៕ សុភ័ក្ត្រ
ប្រភព៖ Good Times