Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ឲ្យ​ឆ្លាត​ពេក! ជួប​ករណី​មិន​ចាយ​លុយ ១០០ រៀល សូម​ថតរូប និង​ទីតាំង រួច​ផ្ញើ​ទៅកាន់…

spot_img

ជឿជាក់ថា បងប្អូនជាច្រើនប្រហែលបានជួបរួចហើយ ពីករណីអ្នកលក់ ឬហៅថា ចិនតាមតូបចាប់ហួយមួយចំនួនបច្ចុប្បន្ននេះ បានកំពុងរើសអើង និងមិនឲ្យតម្លៃ ពោលគឺមុខមិនរីក ឬមិនទទួលយកតែម្តង នៅពេលយកលុយក្រដាស ១០០ រៀល ទៅទិញ។ ប៉ុន្តែ បើអាប់លុយក្រដាស ១០០ រៀល ទៅកាន់អ្នកទិញ គឺអាចធ្វើបាន។

ជាក់ស្តែង តាមរយៈទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា៖ «សាធារណៈជនជាច្រើន បានលើកឡើងពីបញ្ហា អ្នកលក់មួយចំនួន មិនទទួលយកក្រដាសប្រាក់ ១០០រៀល ប៉ុន្ដែពេលអាប់លុយឱ្យភ្ញៀវ អាចមានក្រដាស ១០០រៀលបាន ។ ករណីនេះសាធារណៈជន ស្នើសុំដល់អាជ្ញាធរ និងស្ថាប័នជំនាញ មានវិធានការ ព្រោះជាការមិនឱ្យតម្លៃ ដល់ប្រាក់រៀលរបស់ជាតិ។

សម្រាប់បងប្អូនដែលជួបប្រទះផ្ទាល់ ករណីមានហាង ឬអ្នកលក់ ដែលមិនទទួលក្រដាសប្រាក់ ១០០ រៀល សូមថតរូប ទីតាំង រួចផ្ញើរចូលមក តេលេក្រាមផេក ប្រជាជន ខេត្តព្រះសីហនុ ដើម្បីយើងខ្ញុំបញ្ជូនទៅអាជ្ញាធរ ស្ថាប័នជំនាញ ចាត់វិធានការតាមនីតិវិធីច្បាប់»។

ទន្ទឹមនឹងនេះផងដែរ ក៏ឃើញមានបងប្អូនជាច្រើន បានចូលមកប្រាប់តាមរយៈការខមិនឲ្យដឹងថា៖ «សុំចែករំលែកបទពិសោធន៍ខ្លះៗ ជាពិសេស តូបចាប់ហួយ ខ្ញុំប៉ះ ៣ ដងហើយ, ពេលខ្ញុំទៅម៉ាត ការាសសាំង តែងតែទទួលបានក្រដាស ១០០ រៀល តែពេលខ្ញុំចាយនៅកន្លែងលក់វិញ គេមិនយកទេ, នៅភ្នំពេញក៏មានច្រើនដែរ ជាពិសេសរឿងទិញកាតទូរសព្ទ័ហ្នឹងម៉ង សង្ឃឹមថាអាជ្ញាធរនឹងមានវិធានការ សូមអរគុណ»។ រីឯអ្នកខ្លះទៀត ក៏បានប្រាប់ត្រង់ៗថា៖ «ខ្ញុំពេលខ្លះ ខ្មាសគេទៀតបង ទិញទំនិញអស់6ទៅ7ពាន់រៀល ហុចលុយមានក្រដាស100៛ប្រហែល10សន្លឹក លាយគ្នា អ្នកលក់មើលលើមើលក្រោម សំដែងការមិនពេញចិត្តទេ, នៅកំពង់សោមភាគច្រើគេអត់ចាយម៉ង ឥឡូវលុយក្រដាសមួយរយរៀលហ្មឹង ខ្ញុំទុកបានឡើងមួយដុំធំ អត់យល់ទេ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×