Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស ជនជាប់ចោទ៣នាក់ ដាក់គុក ៥ ឆ្នាំតែទោសអនុវត្ត នៅក្នុងពន្ធនាគារម្នាក់ៗ ១ ឆ្នាំទោស នៅសល់ព្យួរ ពាក់ព័ន្ធនឹងការព្រួតគ្នា វា.យស.ម្លាប់យុវជនម្នាក់ នៅខណ្ឌសែនសុខ

spot_img

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ ប្រកាសសាលក្រម លើសំណុំរឿង របស់ជនជាប់ចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាត.កម្ម និងរួមគំនិត ក្នុងអំពើឃាត.កម្ម ដោយធ្វើសកម្មភាព វា.យស.ម្លាប់ជនរងគ្រោះម្នាក់ ប្រព្រឹត្តនៅចំណុច ហ្គោ ឡាញ ផ្លូវ ១៩៨៦ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០២៣ ។

លោក ធាម ច័ន្ទពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការកែប្រែបទប្រកាន់របស់ពួកគេ ពីបទ: ឃាត.កម្ម តាមបញ្ញត្តិមាត្រា ២៩ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ មកជាបទ: ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណ: នៃ ជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២២៤ និង បានសម្រេចផ្តន្ទាទោស ពួកគេក្នុងម្នាក់ៗ កំណត់ ០៥ ឆ្នាំ តែទោសអនុវត្តនៅក្នុងពន្ធនាគារ គឺ ត្រឹមតែ ០១ ប៉ុណ្ណោះ ( ដែលជាទោស ដ៏ស្រាលបំផុត) រីឯ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់។

លោក ធាម ច័ន្ទពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សា ឮជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ៣នាក់ខាងលើមានឈ្មោះ: ទី ១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (ហោ រ៉ាក់ ) ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ ចុងភៅ ជនជាតិ ខ្មែរ ស្នាក់នៅភូមិ ៥ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា ។ ទី ២- ឈ្មោះ ពិន បូរី ( ហៅ រី ) ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជាសិស្សស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ និងទី ៣-ឈ្មោះ អូន ដារ៉ា ( ហៅ ហេង ) ភេទ ប្រុស អាយុ ២១ ឆ្នាំ ជា សិស្ស សាលា ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ចំណែក ឯជនរងគ្រោះមានឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×