Tuesday, February 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការក្រសួងសាធារណការ បើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាលើការងារលើកកម្ពស់សណ្តាប់ធ្នាប់ របៀបរៀបរយ និងការថែទាំគុណភាពបច្ចេកទេស នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

រាជធានីភ្នំពេញ៖ ក្នុងសប្តាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ឌូន ទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមការងារដឹកនាំដោយ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយនឹង ថ្នាក់ដឹកនាំក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីពិនិត្យពិភាក្សាលើករណីមួយចំនួន សំដៅពង្រឹង និងលើកកម្ពស់សណ្តាប់ធ្នាប់ របៀបរៀបរយ និងការថែទាំគុណភាពបច្ចេកទេសនៃផ្លូវល្បឿនលឿន។

អង្គប្រជុំបានជជែកពិភាក្សាលើករកណីធំៗចំនួន៣ រួមមាន៖ (១)ការរំដោះទឹកដកនៅចំណុចរង្វង់មូលច្រកចូលផ្លូវល្បឿនលឿន ប្រសព្វនិងមហាវិថីឈ្នះឈ្នះ (២)ការជួសជុល ថែទាំបន្ទាន់កម្រាលផ្ទៃផ្លូវដែលមានរលក ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៣ និងចំណុចគីឡូម៉ែត្រលេខ៩៣ និង (៣)ការដោះស្រាយបាតុភាពរថយន្ត និងម៉ូតូកង់បី ដែលបានឈប់សំចតរញេរញៃ នៅចំណុចរវង្វង់មូលប្រសព្វផ្លូវជាតិលេខ៤ ច្រកចេញក្រុងព្រះសីហនុ ដើម្បីឈប់ចាំទទួល និងដាក់ភ្ញៀវអ្នកដំណើរនានា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×