Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ អ្នកណា​ស៊ីដាច់!? ចឹងបានឡាំប៉ាណាស់ ប៊ូ​ខាវ ថា ខ្លួន​មិន​មាន​បញ្ហា​រឿង «គុន​ខ្មែរ» ឬ​ជាមួយ​ប្រជាជន​ខ្មែរ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​រឿង​មួយ​នេះ…

ដូចដែលប្រិយមិត្ត និងមហាជន បានទទួលជ្រាបច្រើនហើយ ដែលកាលល្ងាចម្សិលមិញនេះ នៅលើបណ្តាញសង្គម បានផ្ទុះប្រតិកម្មឡើងកក្រើកតែម្តង ក្រោយពីកីឡាករល្បីល្បាញ ប៊ូខាវ បាននិយាយ ជាមួយកាយវិការដ៏អឿថា៖ «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ក្រោយពីបានឃើញនិយាយមើលងាយ និងកាយវិការដ៏អំនួតបែបនេះ បានធ្វើឲ្យអ្នកបណ្តាញសង្គមខ្មែរជាច្រើន បានផ្ទុះប្រតិកម្មខឹងសម្បារខ្លាំងៗតែម្តង។ ក្នុងនោះ លោកឧកញ៉ា ស្រី ចាន់ថន ក៏ប្រកាសថា បើខ្មែរណា អាចបំបាក់ ប៊ូខាវ លោកនឹងប្រគល់ជូនវីឡាមួយតម្លៃ ២៧ ម៉ឺនដុល្លារ ឡានមួយ និងថវិកាបន្ថែមប្រចាំរយ:ពេល ១០ឆ្នាំ ទៀតផង។

ទោះជាយ៉ាងណា ប្រហែលដោយសារឃើញប្រជាជនខ្មែរ បានចេញមកផ្ទុះកំហឹងខ្លាំងៗជាបន្តបន្ទាប់ ស្រាប់តែប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣) ជនជាតិគួយ ប៊ូខាវ បានបង្ហោះរូបភាពដ៏ភ្ញាក់ផ្អើល និងភ្ជាប់សារប្រាប់ឲ្យដឹងដ៏មិននឹកស្មានថា៖ «ខ្ញុំ ប៊ូខាវ មិនមានបញ្ហាអ្វីជាមួយគុនខ្មែរ ឬ ប្រជាជនខ្មែរទេ។ ប៉ុន្តែ ខ្ញុំមានបញ្ហាមួយ គឺខ្ញុំចង់សុំជំនួយពីអ្នកធំ ក្នុងវិស័យប្រដាល់របស់កម្ពុជា ជួយតាមដាននៃការប្រកួតចុងក្រោយបង្អស់របស់ខ្ញុំនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ Worldfight កាលពីពេលកន្លងមក ដែលមានទឹកប្រាក់ចំនួន ២.២ លានបាត ដែលមិនទាន់ទូរទាត់។ សូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នក ហើយក៏សូមអរគុណសម្រាប់ឱកាសនេះផងដែរ»។

គួរបញ្ជាក់ថា កីឡាករជើងខ្លាំងថៃ ប៊ូខាវ បានមកប្រកួត និងយកឈ្នះកីឡាករពី​​ប្រទេស​​បេឡារុ Varats Dzmitry ក្នុង​ទម្ងន់ ​៧១​ គីឡូក្រាម នៅលើ​សង្វៀន​​​គុន​ខ្មែរ​ជើង​ឯក​ពិភព​លោក ឬ World Fight Tournaments 2022 ក្នុង​ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែ មិននឹកស្មានថា មានការព្យួរទុកលុយតម្លៃខ្លួនរបស់គេ ឬ ក៏មិនដឹងថាមានបញ្ហាអ្វីយ៉ាងណានោះទេ។

តែទាក់ទងរឿង ប៊ូខាវ ចេញមកឡាំប៉ាបាត់លុយ ២.២ លានបាត នេះផងដែរ បើតាមអ្នកខ្លះបាននិយាយថា ជនជាតិថៃបោកជនជាតិថៃ លើទឹកដីខ្មែរ ដែលចង់មានន័យថា ខាងប្រធានសហព័ន្ធកីឡាថៃ ជាអ្នកស៊ីដាច់លុយជនជាតិគួយ ប៊ូខាវ គ្មានរឿងមកទារលុយខ្មែរទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Processed with MOLDIV
×