Monday, March 27, 2023

ភ្ញាក់ផ្អើល! ស្រី​ស្អាត​ប្រកាស​ខុសគេ បើ​កីឡាករ​ខ្មែរ​ជើងខ្លាំង​រូ​ប​ណា វាយ​ឈ្នះ ប៊ូ​ខាវ នឹង​យក​ធ្វើ​ប្​ដី ហើយ​មិន​យក​ថ្លៃ​បណ្ដាការ​សូម្បី​មួយ​រៀល…

spot_img

រឿងរ៉ាវ ប៊ូខាវ ដែលប្រកាសថា ខ្លួនជាជនជាតិគួយ និងចុងក្រោយនេះ ចេញមកនិយាយមើលងាយ «គុនខ្មែរ» ឃើញថា មកទល់ពេលនេះ បានកំពុងល្បីឡើងរញ្ជួយខ្លាំងតែម្តង រហូតសារព័ត៌មានថៃ ក៏បានចុះផ្សាយបង្កការភ្ញាក់ផ្អើលល្បីពេញប្រទេសថៃ ពោលគឺក្រោយឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត វីឡាមួយតម្លៃ ២៧ ម៉ឺនដុល្លារ ឡាន និងឧបត្ថម្ភប្រាក់បន្ថែមចំនួន១០ឆ្នាំ ប្រសិនបើកីឡាករជើងខ្លាំងខ្មែររូបណា អាចបំបាក់ជនជាតិកួយ ភ្លេចកំណើតខ្លួនឯងដ៏មានអំនួតរូបនេះ។

ជាការពិតណាស់ ទន្ទឹមនឹងរឿងនេះបានផ្ទុះឡើងក្តៅគគុក ឃើញថាមានម្ចាស់ក្រុមហ៊ុនមួយ បានចេញមុខឆ្លៀតឱកាសប្រម៉ូតការរកស៊ីរបស់ខ្លួន ដោយប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត តាមលោកឧកញ៉ា ស្រី ចាន់ថន ផងដែរថា «ឧបត្ថម្ភ​ថវិកា​ជូន​ 5000$ និងអាហារូបត្ថមលើការហាត់ ដើម្បីអោយសាច់ដុំ និងរាងកាយមាំមួនរយៈពេល 5 ឆ្នាំ និងផ្តល់ជូនមួយខែយ៉ាងតិច 500$»។

ដោយឡែក ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងនាំគ្នាអស់សំណើចខ្លាំងតែម្តង ខណៈបានឃើញស្រីស្អាតម្នាក់ បានប្រកាសខុសគេ ឬ អាចនិយាយបានឆ្លាតក៏ថាបាន ដោយបានបង្ហោះសារយ៉ាងដូច្នេះថា៖ «បើអ្នកណាវាយឈ្នះ <ប៊ួខាវ> ខ្ញុំនឹងយកធ្វើប្ដី និងមិនយកបណ្ដាការសូម្បីមួយរៀល ព្រមទាំងគោរពស្រលាញ់ព្រមមើលថែរក្សាអស់មួយជីវិត….»។ ស្រីស្អាតខាងលើ ក៏បានបញ្ជាក់បន្ថែមក្នុងខមិនថា៖ «អូនចូលរួមរកអ្នកខ្លាំងជាមួយលោកបងឧញ្ញាដែរ ហើយបើរកអ្នកឈ្នះឃើញ សូមលោកបងឧញ្ញាប្រាប់ប្អូនផង»។

ក្រោយពីបានឃើញប្រកាសបែបនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាផ្ទុះសំណើច និងចូលខមិនថា៖ «គាត់មានអីនឹងខ្លាចយកធ្វើប្តី បើឈ្នះហើយ បានវីឡា តម្លៃ 30ម៉ឺន$$ ហើយហ្នឹង ហើយលុយក៏ច្រើនដែរ (គាត់ឆ្លាត), ចែហ្នឹងគាត់ឆ្លាត ចាំបាច់យកថ្លៃបណ្តាការទៀតធ្វើអី បើអ្នកឈ្នះបើកប្រាក់រង្វាន់ដែលគេផ្តល់អោយហ្នឹង ក្លាយជាអ្នកមានបាត់ទៅហើយ យីស ចែឆ្លាតហា..បោះតូចយកធំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២