Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបម៉ាកfordranger បើកលឿនទៅបុ.ករះចូលណាហ្គាវើល ខូចខាតរថយន្តកង់បី និងរងរបួសធ្ងន់មនុស្ស២នាក់

spot_img

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាកfordrangerមួយគ្រឿង ក្នុងក្នុងល្បឿនយ៉ាងលឿន រេចង្កូតចូលទៅក្នុងណាហ្គាវើល បណ្តាលឲ្យរថយន្ត៤គ្រឿង កង់បី២គ្រឿង រងការខូចខាតរួមទាំងមនុស្ស៣នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ខែកុម្ភៈឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវមុខណាហ្គាវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក fordrangerពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា N.V.1899 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងស្រ្តីម្នាក់ទៀត ធ្វើដំណើតាមបណ្តោយផ្លូវបេតុងមុខណាហ្គាវើល ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថា មកពីនាក់បើកបរ ឬក៏មកពីរថយន្តមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតជ្រុលទៅបុករះទម្លុះចូលក្នុងណាហ្គាវើល ទាំងកំរោលបណ្ដាលឲ្យខូចខាតរនាំងដែកជាច្រើនផ្ទាំង និងបន្តទៅបុកដងទង់ជាតិមួយដើម បណ្តាលឲ្យបាក់រួចទៅបុ.ករះរថយន្តចំនួន៤គ្រឿង ដែលចតស្ងៀម និងកង់បីចំនួន២គ្រឿង ថែមទៀត រងការខូចខាត ហើយបន្តទៅបុកមនុស្ស៣នាក់ទៀត ដែលអង្គុយនៅមុខមាត់ទ្វារណាហ្គាវើល រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកឯអ្នកបើករថយន្តបង្កវិញ ត្រូវសមត្ថកិច្ចឃាត់បាន។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img