ភ្នំពេញ ៖ តារាចម្រៀងនាង ស៊ូ ស៊ីរីកា បានប្រកាសចាកចេញពីផលិតថោនហើយ ខណៈពេលដំណឹងធ្វើអោយមហាជន ជាពិសេសប្រិយមិត្តគាំទ្រសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តារាស្រីរូបនេះបានប្រកាសជាសាធារណះពីការចាកចេញរបស់ខ្លួន ប្រាប់ដល់មហាជន ជាពិសេសបណ្តាអ្នកគាំទ្រ ខណៈពេលដែលក៏កំពុងត្រៀមខ្លួនចូលរួមក្នុងផលិតកម្មថ្មីផងដែរ។

ស៊ូ ស៊ីរីកា បានប្រកាសតាមរយៈសារបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថានាងខ្ញុំ ស៊ូ ស៊ីរីកា សូមគោពរជម្រាបសួរ ពុកម៉ែបងប្អូនអ្នកគ្រាំទ្រ ទាំងអស់គ្នា អោយបានជ្រាបថា នាងខ្ញុំ ស៊ូ ស៊ីរីកា បានចាកចេញពីផលិតកម្ម ថោន ហើយ ។
នាងខ្ញុំសូមអរគុណដល់មេទាំងពីរនាក់ដែលបាន ផ្ដល់ឱកាសដល់រូបនាងខ្ញុំ និងបងៗក្រុមកាងារទាំងអស់គ្នា ដែលបានរួមកាងារជាមួយគ្នា រយៈពេល៨ឆ្នាំកន្លងមក ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងសប្បាយចិត្ត និងការសម្រេចចិត្តរបស់នាងខ្ញុំ។ នាងបញ្ជាក់ថា ដោយហេតុមួយរយៈនេះនាងខ្ញុំកំពុងតែរវល់ជាមួយកាងារផ្ទាល់ខ្លួនខ្លះៗ ហើយក៏កំពុងតែត្រៀមនាំយកស្នាដៃថ្មីៗ ដែលអ្នកគ្រាំទ្រ កំពុងតែរង់ចាំផងដែរ ។

នាងខ្ញុំ ស៊ូ ស៊ីរីកា សូមផ្ញើររូបនាងខ្ញុំ ជាមួយការវិលត្រលប់មកជាថ្មី និងស្នាដៃថ្មី ប្លែក សង្ឃឹមថារិតតែមានកាគ្រាំទ្រពីបងប្អូន ពុកម៉ែបងប្អូនជាទីស្រលាញ់ទាំងអស់គ្នា សូមអរគុណ ។
យ៉ាងណាបើទោះបីជាប្រកាសពីការចាកចេញនាពេលនេះក៏ដោយ ប៉ុន្តែ ស៊ូ ស៊ីរីកា នៅមិនទាន់បញ្ជាក់ប្រាប់ថា នាងនឹងចូលរួមជាមួយនឹងថ្មីណាមួយនៅឡើយទេ ប៉ុន្តែបើយោងតាមការខំមិនពីសំណាក់ប្រិយមិត្តគាំទ្រនៅពីក្រោយអ្វីដែលនាងសរសេរបង្ហោះនាងគេបានប៉ាន់ស្មានថា នាងអាចនឹងចូលរួមជាមួយផលិតកម្មបរមី៕ រក្សាសិទ្ធិដោយ ៖ សំណាង SV














