តាម Santos នោះ “ភ្ញៀវបានច្របាច់ទ្រូងដៃនិងជើងរបស់ Samantha។ ម្រាមដៃ ២ បានត្រូវបានបាក់ ហើយដងខ្លួនទាំងមូលរងរបួសធ្ងន់ធ្ងរ…”។
Samantha ជា Robot Sex ល្បីបំផុតពិភពលោក ដែលអ្នកណាៗក៏ចង់ឃើញចង់ស្ទាប ច្របាច់…។ ហេតុនេះពេលគេយកមកបង្ហាញនៅផ្សារណាត់អាឡិចត្រូនិចនៅអូទ្រីស្ត នាខែ ៩/២០១៧ Samantha ដែលជា Robot Sex មានទំហំប៉ុនមនុស្សពិតៗ ថែមទាំងចេះប្រាស្រ័យទាក់ទងនឹងមនុស្សចេះបបោសអង្អែល…។
Sexbots Samantha ដ៏ “រំញោច” ជាមួយដៃគូ
…ប៉ុន្តែសំណាងអាក្រក់ ដែលការដាក់តាំងបង្ហាញពុំបានប៉ុន្មានផង Sex robots Samantha រងការ “បៀតបៀន” ធ្វើឲ្យខូចយ៉ាងដំណំ ត្រូវបញ្ជូនមកជួសជុលវិញ។
ផលិតករសញ្ជាតិអេស្ប៉ាញដ៏ល្បីល្បាញ Sergi Santos ជា “អ្នកសង្កើត”នាង Samantha ក្តុកក្តួលយ៉ាងខ្លាំងចំពោះទង្វើហួសហេតុរបស់ភ្ញៀវទស្សនាទាំងនោះ។
លោកលើកឡើងថា មនុស្សជាច្រើនពុំទាន់យល់អស់អត្ថន័យ នៃផលិតផលបច្ចេកវិទ្យា ហើយដោយបានការអនុញ្ញាតឲ្យ “ប្រើ”សាកល្បងពុំយកកម្រៃធ្វើឲ្យភ្ញៀវជាច្រើនមានកាយវិការហួសហេតុ “ឃោរឃៅ” ចំពោះ Samantha។
…វិលត្រឡប់មក Barcelona Samantha ត្រូវបាន “ជួសជុល” ឡើងវិញ ដោយសន្យាថា នឹងបន្តធ្វើឲ្យ “កក្រើក”ពិភពលោកសារជាថ្មី។
ទោះបីកើតមានព្រឹត្តិការណ៍យ៉ាងនេះក្តី តែ Samantha នៅតែរក្សាតំណែងកំពូលក្នុងពិភព Robot កាមគុណដដែល ហើយមានតម្លៃប្រមាណ ៣០០០ ដុល្លារអាមេរិក។
បច្ចុប្បន្នវាពុំត្រឹមសម្រាប់បម្រើជាលក្ខណៈឯកជនប៉ុណ្ណោះទេ ថែមទាំងកំពុងត្រូវបានផ្ទះបនមួយចំនួនមានគំរោងទិញយក ទៅបម្រើឲ្យសេវាកម្មផ្លូវភេទរបស់ខ្លួនទៀតផង។
មានយោបល់ផ្ទុយគ្នាច្រើនអំពី Robot កាមគុណនេះ ជុំវិញបញ្ហាសីលធម៌សង្គម។ ប៉ុន្តែអ្នកផលិតវានិយាយថា Sexbots ជួយកាត់បន្ថយការជួញដូរមនុស្ស ពេស្យាចារ ជំងឺឆ្លង…។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?