ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ៖ កាតព្វកិច្ចជូនដំណឹងរបស់ម្ចាស់អាជីវកម្មដែលបានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក (គណនីអីវ៉ាឡេត) សម្រាប់ការទូទាត់លើផលិតផល ឬសេវានៅក្នុងបណ្តាញតែមួយ

ធនាគារជាតិ នៃ កម្ពុជានៅថ្ងៃទី១០ខែសីហាឆ្នាំ២០២៦នេះបានចេញសេចក្តីជូនដំណឹងស្តីពីកាតព្វកិច្ចជូនដំណឹងរបស់ម្ចាស់អាជីវកម្មដែលបានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក (គណនីអីវ៉ាឡេត) សម្រាប់ការទូទាត់លើផលិតផល ឬសេវានៅក្នុងបណ្តាញតែមួយ។

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា បច្ចុប្បន្នមានអាជីវកម្មមួយចំនួន ដូចជា៖ ហាងកាហ្វេ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន មជ្ឈមណ្ឌលកម្សាន្ត ស្ថានីយប្រេងឥន្ធនៈ និង អាជីវកម្មមួយចំនួនទៀត បានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិកក្រោមរូបភាពជាការផ្តល់គណនីអ៊ីរ៉ាឡេត នៅក្នុងកម្មវិធីទូរសព្ទចល័ត (Mobile App) ឬបណ្ណសមាជិករបស់អាជីវកម្ម។ តាមរយៈមធ្យោបាយទាំងនេះ អតិថិជនអាចបង្កើតគណនីអីវ៉ាឡេត និងបញ្ចូលសមតុល្យទឹកប្រាក់ សម្រាប់ធ្វើការទូទាត់ទំនិញ ឬសេវា នៅក្នុងហាង ឬក្រុមហ៊ុនដែលបានចេញផ្សាយតែមួយប៉ុណ្ណោះ (Single-Purpose E-Money)។

យោងតាមច្បាប់ស្តីពី “គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ” ឆ្នាំ១៩៩៩ ការផ្តល់មធ្យោបាយទូទាត់សងប្រាក់ ឱ្យអតិថិជនប្រើប្រាស់ ជាផ្នែកមួយនៃប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមាន ការស្នើសុំអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។ ទន្ទឹមនេះ យោងតាមប្រកាសស្តីពី “ការគ្រប់គ្រងគ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់” ឆ្នាំ២០១៧ ប្រការ ២០ ចំណុច ១ បានចែងថា នីតិបុគ្គលទាំងឡាយណាក្រៅពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ត្រូវបានហាមឃាត់ក្នុងការចេញផ្សាយ រូបិយវត្ថុអេឡិចត្រូនិក។ ទោះយ៉ាងណា ដើម្បីសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងជំរុញ នវានុវត្តន៍ ប្រការ ២០ ចំណុច ២ នៃប្រកាសខាងលើ បានកំណត់ថា ការចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិ ក្នុងករណីមួយចំនួន មិនតម្រូវឱ្យមានការស្នើសុំអាជ្ញាបណ្ណនោះទេ ប៉ុន្តែត្រូវជូនដំណឹងជាមុនជាលាយលក្ខណ៍ អក្សរមកធនាគារជាតិនៃកម្ពុជា។ លក្ខខណ្ឌទាំងនោះមានដូចខាងក្រោម៖

ក) មិតអតិបរមានៃសមតុល្យនីមួយៗមិនលើសពី ២០០.០០០ រៀល (ពីររយពាន់រៀល) ឬសមមូល

ខ) សមតុល្យគណនីសរុបមិនលើសពី ៨០០.០០០.០០០ រៀល (ប្រាំបីរយលានរៀល) ឬសមមូល

គ) រូបិយវត្ថុអេឡិចត្រូនិកប្រើប្រាស់សម្រាប់ទូទាត់លើផលិតផល ឬសេវា ដែលផ្តល់ដោយរូបវន្ត បុគ្គលតែមួយ

ឃ) លក្ខខណ្ឌផ្សេងទៀតដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។

អាស្រ័យហេតុនេះ សូម បណ្តាម្ចាស់អាជីវកម្មទាំងឡាយណា ដែលមិនមែនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហើយកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក (គណនីអ៊ីរ៉ាឡេត) ត្រូវមកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារជាតិនៃកម្ពុជា (តាមគំរូលិខិតដូចមានជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ) ក្នុងរយៈពេលយ៉ាងយូរបំផុត ៩០ ថ្ងៃ (កៅសិបថ្ងៃ) គិតចាប់ពី កាលបរិច្ឆេទជូនដំណឹងនេះតទៅ។ ក្នុងករណី មានការខកខានមិនបានជូនដំណឹងតាមពេលវេលាកំណត់ ធនាគារជាតិនៃកម្ពុជានឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការជ្រើសរើសចុះឈ្មោះបង្កើតគណនីអីវាឡេតនៅក្នុងកម្មវិធីទូរសព្ទចល័តរបស់អាជីវកម្ម ឬក្រុមហ៊ុន ដែលមិនមានអត្តសញ្ញាណជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងមិនមានអាជ្ញាបណ្ណត្រឹមត្រូវ។ គណនី អីវ៉ាឡេតដែលអតិថិជនបង្កើតជាមួយអាជីវកម្មទាំងនេះ មិនមែនជាគណនីសម្រាប់ដាក់ប្រាក់សន្សំនោះទេ ហើយអាជីវកម្មទាំងនោះត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យផ្តល់ការប្រាក់លើសមតុល្យទឹកប្រាក់ដែលរក្សា ទុកក្នុងគណនីអ៊ីវ៉ាឡេតឡើយ។ ដូច្នេះ អតិថិជនពុំគួររក្សាសមតុល្យក្នុងគណនីលើសពីកម្រិតកំណត់ខាងលើ នោះទេ ហើយត្រូវទទួលខុសត្រូវលើហានិភ័យដែលអាចកើតមានពីការបើកនិងការប្រើប្រាស់គណនីអ៊ីវ៉ាឡេត ទាំងនេះដោយខ្លួនឯង។រក្សាសិទ្ធដោយ៖សុទ្ធលី