Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកខ្សាច់ធុនធំបើកបត់ចូលការដ្ឋាន ជ្រុលបុ.កម៉ូតូកិនពីបុរសម្នាក់ចំក្បាល បណ្តាលឲ្យ…

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង បានបត់ចូលក្នុងការដ្ឋានជ្រុលទៅបុ.កម៉ូតូស្គុបពីបណ្តាលឲ្យដួល រួចកិនពីលើបុរសម្នាក់ជាម្ចាស់ម៉ូតូចំក្បាល បណ្តាលឲ្យបែកខួរស្លា.ប់ភ្លាមៗ ចំណែករថយន្តបង្កព្យាយាមបើករត់គេចតែត្រូវសមត្ថកិច្ចតាមឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ ។

សពជនរងគ្រោះមានឈ្មោះ ឈួនសីហា ២០ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញ ម៉ូតូម៉ាកហុងដាស្គុបពីពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JM-5660 ជិះដោយបុរសរងគ្រោះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្ក ដឹកខ្សាច់ប្រភេទធុនធំមួយគ្រឿង ពាក់ផ្លាកលេខ ព្រៃវែង 3A-1422 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតបត់ឆ្វេងចូលការដ្ឋានបានជ្រុល ទៅបុ.កម៉ូតូចំពីមុខពេញទំហឹង រួចកិនពីលើចំក្បាលបណ្តាលឲ្យបែកខួរស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបង្កវិញ ព្យាយាមបើករត់គេចចូលដល់ក្នុងការដ្ឋាន រួចយកទឹកបា.ញ់លាងកង់និងកន្លែង ដែលជាប់ស្នាមឈាម ដើម្បីបំបាត់ភស្តុតាង ទោះជាយ៉ាងណាក៏សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ពិនិត្យទៅឃើញជាប់នៅស្នាមឆ្អឹង និងឈាមតិចតួចនៅនឹងកង់ដដែល។ ហើយតៃកុងរថយន្តបង្កនោះ ក៏បានរត់គេចខ្លួនបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img