Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសម្នាក់ ស្រវឹងបើករថយន្តស៊េរីទំនើបម៉ាកផច បុ.ករះម៉ូតូ និងរថយន្តបណ្តាលនារីម្នាក់ ស្លា.ប់មួយរំពេច

spot_img

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ស្រវឹង បានបើករថយន្តស៊េរីទំនើបម៉ាកផច ក្នុងល្បឿនលឿនដូចហោះ បានជ្រុលទៅបុ.កម៉ូតូស្កុបពីចំពីក្រោយកៀបជាអូសក្រោមរថយន្ត ទៅផ្ទប់នឹងរថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀត យ៉ាងពេញទំហឹង បណ្តាលឲ្យនារីជាអ្នកបើកម៉ូតូស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្ក បន្តបន្ថល្បឿនបើករត់គេចទៅឈប់នៅជិតវិមានឯករាជ្យ ត្រូវសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងតៃកុង នាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលចតុមុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងផ្លូវ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញនារីរងគ្រោះជិះម៉ូតូម៉ាកធូដេពណ៌ក្រហម ពាក់ផ្លាកភ្នំពេញ 1CP-3678 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមធ្យម ខណៈនារីរងគ្រោះធ្វើដំណើរមកដល់ចំនុចកើតហេតុ ស្រាប់តែរថយន្តបង្កម៉ាកផចពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AC-8885ធ្វើដំណើរស្របទិសគ្នាពីក្រោយ ក្នុងល្បឿនលឿនដូចហោះ មកបុកផ្ទប់ម៉ូតូនារីរងគ្រោះពេញទំហឹង បណ្ដាលឲ្យនារីរងគ្រោះហោះផ្លោងទៅមុខជាច្រើន បោកខឿនចិញ្ចើមផ្លូវ បាក់កនិងបាក់ជើងសងខាងស្លា.ប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូនារីរងគ្រោះវិញបានកៀបជាប់ពីក្រោមរថយន្តបង្ក អូសទៅមុខរួចក៏បានរ៉េចង្កូតទៅបុកផ្ទប់ រថយន្ដតូយូតាព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AQ-8648 ជារថយន្តតាក់ស៊ី ដឹកភ្ញៀវធ្វើដំណើរបញ្ច្រាសទិសគ្នាត្រូវចំហៀង ខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងការខូចយ៉ាងដំណំ និងបណ្ដាលឲ្យនារីនៅក្នុងរថយន្តតូយ៉ូតាព្រូស បានរងរបួសបែកក្បាល ភ្លាមនោះដែរ រថយន្តបង្កបន្តល្បឿនបើកអូសម៉ូតូទៅមុខរហូតមកដល់ជិតនិងរង្វង់មូលវិមានឯករាជ្យ ទើបតាមឃាត់បានរថយន្តនិងតៃកុង ជាជនបទេស បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ សួរនាំបន្តនិងចាត់ការតាមនិតិវិធី ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កទៅ រក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែកសពនារីរងគ្រោះដោយពុំទាន់ស្គាល់អត្តសញ្ញាណ ក៏សមត្ថកិច្ចសម្រេច ដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំទាក់ទងរកសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img