Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដើមឈើ​អាយុ ១០០​ឆ្នាំ បង្ហូរទឹក​មិន​ឈប់ឈរ​អស់កាល ២៥​ឆ្នាំ​មកហើយ​ (មានវីដេអូ)

បាតុភូត​ធម្មជាតិ​ដ៏​ចម្លែក​នេះ បាន​កើតឡើង​នៅ​ភូមិ​មួយ​មានឈ្មោះ​ថា Dinoša ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស Montenegro ដែល​ជា​ប្រទេស​តូច​មួយ​នៅ​ឆ្នេរសមុទ្រ Adriatic ។ បាតុភូត​ចម្លែក​នេះ​បាន​កើតឡើង​អស់កាល ២៥​ឆ្នាំ​មកហើយ ។​

​អ្នកវិទ្យាសាស្ត្រ​បាន​បកស្រាយ​បាតុភូត​ចម្លែក​នេះ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​គឺ​ជា​មូលហេតុ​ធ្វើឲ្យ​ប្រព័ន្ធ​ទឹក​ក្រោម​ដី​លិចលង់ បង្ក​ជា​សំពាធ​ច្រាល​ទឹក​មក​លើ ហើយ​ដោយ​ចៃដន្យ​ដើមឈើ​នេះ​វា​មាន​ប្រហោង​ក្នុង ធ្វើឲ្យ​ទឹក​ច្រាល​ចេញ​តាម​នោះ​តែម្តង ។

​ពេល​សម្ពាធ​ទឹក​ក្រោម​ដី​ខ្លាំង​វា​ក៏​បុក​ទឹក​ចេញ​តាម​មាត់​អណ្តូងទឹក​ដែរ អ្នកវិទ្យាសាស្ត្រ​ក៏បាន​យោង​សំអាង​លើ​បាតុភូត ខណៈពេល​ដែល​សម្ពាធ​ទឹក​ក្រោម​ដី​ខ្លាំង វា​បាន​បាញ់​បង្ហូរទឹក​ចេញ​តាម​មាត់​អណ្តូង ដូចជា​នៅ​ភូមិ Tuhala ប្រទេស Estonia អញ្ចឹង​ដែរ ។​

​ប៉ុន្តែ​ពលរដ្ឋ​ដែល​មិន​យល់​គេ​បែរ​ជា​ចាត់ទុកថា​បាតុភូត​សាមញ្ញ​បែបនេះ វា​ជា​អំពើ​អាប​ធ្មប់​ទៅវិញ ។​

​ជាអាទិ៍​អណ្តូងទឹក​នៅ Tuhala បែរ​ជា​ប្រជាជន​តំណាល​ថា មូលហេតុ​ធ្វើឲ្យ​ទឹក​ហូរ​ចេញ​មិន​ឈប់​គឺ​ព្រោះតែ​ពួក​អាប​ធ្មប់​ប្រមូលផ្តុំ​គ្នា​ងូត​ចំហាយ​ទឹក​នៅ​ក្រោម​ដី ហើយ​ថែមទាំង​វាយប្រហារ​គ្នា ធ្វើឲ្យ​ទឹក​ច្រាលឡើង​មកលើ ហេតុ​នេះ​ឯង​ពួកគេ​ហៅ​អណ្តូងនោះ​ថា ជា​អណ្តូង​ធ្មប់ ៕ លី​សា​

×