Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយ​មែន! ក្រុមហ៊ុន​ចិន ចែក​រង្វាន់​បំណាច់​ឆ្នាំ​ដល់​បុគ្គ​លិ​ក ជាមួយ​គំនរ​ភ្នំ​សាច់ប្រាក់​ជិត ១០ លាន​ដុល្លារ ម្នា​ក់ៗ​ទទួល​បាន…

spot_img

ថ្មីៗនេះ ក្រុមហ៊ុនចិនមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូមួយបង្ហាញតំណាងក្រុមហ៊ុន នាំយកក្រដាសប្រាក់ចំនួន ៦១ លានយ័ន (ប្រមាណជិត ៩ លានដុល្លារ) មកតម្រៀបនៅលើឆាក មុនពេលប្រគល់សាច់ប្រាក់ដល់បុគ្គលិក-កម្មករ សម្រាប់ប្រាក់រង្វាន់បំណាច់ឆ្នាំ។

ក្រុមហ៊ុន​នេះ​ដែលមានឈ្មោះថា Henan Mine គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ទូច​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត Henan។ នៅក្នុងវីដេអូ បុគ្គលិកបានតម្រៀបលុយមួយគំនរភ្នំ នៅឯពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុន មុនពេលពួកគេអញ្ជើញកម្មកររបស់ពួកគេ មកកាន់លើឆាក ដើម្បីចែកប្រាក់រង្វាន់លើកទឹកចិត្តជូន។

ហេតុការណ៍នេះ ត្រូវបានដឹងថា បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ យោងតាមសារព័ត៌មាន South China Morning Post, អ្នកគ្រប់គ្រងដែលធ្វើការល្អបំផុតទាំងបី ទទួលបាន ៥ លានយន់ ក្នុងម្នាក់ៗ។ ហើយទន្ទឹមនឹងនេះដែរ កម្មករជាង៣០នាក់ផ្សេងទៀត បានទទួលរង្វាន់យ៉ាងតិច ១លានយ័នផងដែរ។

អ្នកគ្រប់គ្រងដែលមិនបញ្ចេញឈ្មោះម្នាក់ មកពីផ្នែកទំនាក់ទំនងសាធារណៈរបស់ Henan Mine បាននិយាយថា «យើងបានរៀបចំកិច្ចប្រជុំលក់ដាច់មួយនៅយប់ថ្ងៃទី១៧ ខែមករា ដោយផ្តល់ប្រាក់ចំនួន ៦១ លានយន់ ដល់អ្នកគ្រប់គ្រងផ្នែកលក់ចំនួន ៤០ នាក់»។

ក្នុងនោះ និយោជិតក៏បានចូលរួមក្នុងការប្រកួតប្រជែងរាប់លុយ ដែលពួកគេត្រូវបានផ្តល់ជូនចំនួនក្រដាសប្រាក់ ១០០ យន់ ដែលពួកគេអាចរាប់បានក្នុងរយៈពេលកំណត់។ ក្រុមហ៊ុនបានចំណាយ ១២ លានយន់ នៅក្នុងការប្រកួតនេះតែម្នាក់ឯង ដែលការរាប់លឿនបំផុតត្រូវបានផ្តល់រង្វាន់ ១៥៧,០០០ យន់។

យោងតាម SCMP ក្រុមហ៊ុន Henan Mines មិនមានការបញ្ឈប់ការងារណាមួយទេ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ បើទោះបីជាមានការរឹតបន្តឹងដោយសារ Covid-19 យ៉ាងតឹងរឹងរបស់ប្រទេសចិន ដែលនាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។ ហើយប្រាក់ខែជាមធ្យមរបស់បុគ្គលិកក៏កើនឡើង ៣០% ជារៀងរាល់ឆ្នាំផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×