Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុផលសំខាន់មួយធ្វើឲ្យ រ៉ាប៊ី មិនអាចចូលប្រកួតក្នុងវិស័យបវរកញ្ញាបាន

spot_img

ភ្នំពេញ ៖ បើទោះបីជាមានការជម្រុញ និងការលើកទឹកចិត្តពីប្រិយមិត្តគាំទ្រយ៉ាងណាក៏ដោយ ប៉ុន្តែតារាចម្រៀង រ៉ាប៊ី នៅតែមិនអាចចូលរួមប្រកួតប្រជែងនៅក្នុងវិស័យបវរកញ្ញាបានឡើយ។
តារារូបនេះបានបញ្ជាក់នូវមូលហេតុសំខាន់មួយដែលធ្វើអោយនាងមិនអាចចូលរួមនៅក្នុងកម្មវិធីប្រឡងបវរកញ្ញា តាមការចង់បានពីអ្នករៀនចំកម្មវិធី ដោយហេតុផលនោះគឺនាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ហ្វឹកហ្វាត់ និងដុះខាត់ខ្លួនឯងសម្រាប់ត្រៀមខ្លួន ចូលរួមប្រកួតប្រជែងនៅក្នុងវិស័យបវរកញ្ញានេះ។

រ៉ាប៊ី ត្រូវបានម្ចាស់កម្មវិធី Miss Grand បានបង្ហាញបំណងចង់ឲ្យនាងចូលរួមប្រកួតកម្មវិធីមួយនេះ បន្ទាប់ពីឃើញសមត្ថភាព និងរូបសម្រស់របស់នាង ក្នុងពេលដែលនាងបានចូលរួមជាតារាកិត្តិយសច្រៀងកំដរនៅក្នងកម្មវិធីជួបជុំ Miss Grand និងពិធីចុះហត្ថលេខាទិញសិទ្ធរៀបចំកម្មវិធីនេះនៅស្រុកខ្មែរដែលបានធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។

ការបង្ហាញវត្តមានសម្តែងនាពេលនោះ រ៉ាប៊ី បានទទួលការចាប់អារម្មណ៍ខ្លាំងពីស្ថាបនិករបស់កម្មវិធី Miss Grand គឺលោក Nawat ដែលជាជនជាតិថៃ។
លោក Nawat បានសម្លឹងឃើញពីទេពកោសល្យ សមត្ថភាពនិងរូបសម្រស់របស់ រ៉ាប៊ី នឹងចង់ឲ្យនាងចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Miss Grand Cambodia ។

ដោយឡែកមិនត្រឹមតែស្ថាបនិកនៃកម្មវិធីខាងលើនេះមួយទេ ប៉ុន្តែមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់នាងក៏បានជម្រុញ និងលើកទឹកចិត្តអោយនាងចូលរួមប្រឡងនៅក្នុងកម្មវិធីនេះផងដែរ។
ទោះជាយ៉ាងណា ជាការឆ្លើយតប តារាចម្រៀងក្នុងផលិតកម្មថោន កញ្ញា រ៉ាប៊ី បានលើកឡើងដោយទាញហេតុផលសំខាន់មួយ ដែលធ្វើឲ្យនាងមិនអាចចូលរួមប្រកួតនៅក្នុងកម្មវិធីនេះបាន។

រ៉ាប៊ី បានលើកឡើងថា នាងខ្ញុំសូមអរគុណ Mr. Nawat ដែលពេញចិត្តសមត្ថភាពនាងខ្ញុំនឹងអរគុណfanនាងខ្ញុំ ដែលឆាតមកជំរុញលើកទឹកចិត្តជាច្រើន នាងខ្ញុំស្រលាញ់វិស័យMiss Grand ណាស់ តែស្ដាយដែលខ្ញុំរវល់ការងារច្រើនពេកខ្លាចពុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកកហាត់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×