Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ! ក្រោយ​ក្រុម​ចោរ​ស្ទាវ​ដៃស្អិ​ត ឆក់​ទូរស័ព្ទ​ពី PassApp ប៉ុន្មាន​ថ្ងៃមុន ស្រី​ស្អាត​ម្ចាស់​ទូរស័ព្ទ បាន​ត្រឹម​បង្ហោះ​សារ​បែបនេះ​ថា…

spot_img

នៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ បានចែករំលែកព្រោងព្រាត ពីវីដេអូបង្ហាញក្រុមចោរដៃស្អិត និងជំនាញ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ស្រីស្អាតម្នាក់ ដែលកំពុងជិះក្នុងកង់បី (PassApp) ដោយយកបានសម្រេចដោយសុវត្ថិភាព។

ករណី​ចោរឆក់​ទូរ​ស័ព្ទ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​ ៤​ និង​១៨​នាទី ​រសៀល​ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ ស្ថិតតាមបណ្តោយផ្លូវ ២១៥ (ពី​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក ទៅស្តុបផ្សារដេប៉ូ) ក្នុង​សង្កាត់​វាល​វង ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ។ នេះបើតាមម្ចាស់រថយន្ត មានគណនីហ្វេសប៊ុកឈ្មោះ Hea Khy Hsk ដែលថតបានសកម្មភាពឆក់នេះស្តែងៗ បានបង្ហោះសរសេរប្រាប់ឲ្យដឹងថា៖ «សកម្មភាព​ចោរឆក់​ទូរ​ស័ព្ទ​មុខ​ឡាន​ខ្ញុំ​ច្បាស់​ៗ​ហ្មង ស្លាក​លេខ​ក៏​ច្បាស់​»។

ចំណែកស្រីស្អាតជាម្ចាស់ទូរស័ព្ទរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ni MariNaii ក៏បានស៊ែរផុសវីដេអូម្ចាស់ឡានខាងលើ ប្រាប់ឲ្យដឹងថា «អាពីរអ្នកហ្នឹងហើយ ឆក់ខ្ញុំនៅផ្សារដេប៉ូ»។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញកង់បី (PassApp) ១គ្រឿង កំពុងបើកស្របនឹងរបាំងចែកទ្រូងផ្លូវ ហើយរំពេចនោះ ក៏ស្រាប់តែ១ម៉ូតូចោរស្ទាវ១គ្រឿងពាក់​ស្លាក​លេខ ភ្នំពេញ 1JX-2213 ជិះឌុបគ្នាពីរនាក់ បានបើកទៅអែបខាងឆ្វេង PassApp រួចធ្វើសកម្មភាពឆក់យ៉ាងរហ័សតែម្តង។ ភ្លាមៗនោះ ក៏បានឃើញនារីរងគ្រោះអើតខ្លួនចេញពី PassApp ស្រែកចោរៗ ប៉ុន្តែ បានត្រឹមស្រែកប៉ុណ្ណោះ ព្រោះថា ពួកវាជំនាញទាំងឆក់ ជំនាញទាំងជិះគេចខ្លួន និងព្រមទាំងមានគ្នីគ្នា៣នាក់ទៀត ជិះម៉ូតូ Scoopy ២គ្រឿង ចាំបិទគូទទៀតផង។

ទោះជា​យ៉ាងណា សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាមដង​ផ្លូវ ត្រូវ​មានការប្រុង​ប្រយ័ត្ន​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ផង ព្រោះថា ទោះយើងជិះក្នុងកងបីក៏ដោយ ក៏ក្រុមចោរដៃស្អិត អាចកាបូប ឬ ទូរស័ព្ទដែលយើងកំពុងនិយាយភ្លេចខ្លួន បានសម្រេចដោយសុវត្ថិភាពជារឿយៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×