នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ គេហទំព័រ hk01.com បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តៃវ៉ាន់ប្រឈមនឹងអាកាសធាតុត្រជាក់យ៉ាងខ្លាំង ដោយសីតុណ្ហភាពធ្លាក់ចុះដល់ ១០ អង្សាសេ ដែលបង្ខំឱ្យមនុស្សជាច្រើនត្រូវស្លៀកពាក់ក្រាស់ នៅពេលពួកគេចាកចេញពីផ្ទះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកលេងអ៊ីនធើរណែតជាច្រើន ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីបានឃើញវីដេអូឃ្លីបមួយដែលបង្ហាញអាជីវករវ័យក្មេងរូបស្រស់ម្នាក់ បានលះបង់ប្រជែងអាកាសធាតុដ៏ត្រជាក់ បញ្ចេញសាច់សខ្ចីស្ទើរស្រាត ព្រោះតែដើម្បីទាក់ទាញមនុស្សឱ្យទិញផ្លែឈើ។
តាមរយៈឃ្លីបដែលបង្ហោះកាលពីថ្ងៃទី២៩ ខែមករា បានបង្ហាញស្រីស្អាតម្នាក់នោះ ដែលដំបូងឡើយ ស្ថិតក្នុងសម្លៀកបំពាក់អាវរងាដៃវែង និងខោខូវប៊យ មុនពេលដោះនៅចំពោះមុខមនុស្ស នៅតូបលក់ផ្លែឈើក្នុងផ្សាររាត្រី រហូតបញ្ចេញរាងកាយទាំងមូលសល់តែឈុតប៊ីគីនីពណ៌ខៀវ ហើយប្តូរមកពាក់ស្បែកជើងកែងខ្ពស់។
ស្រីស្អាតរូបនេះ បន្ទាប់មក បានទៅរៀបចំរបស់របរលក់ដូរ ទាំងស្ថានភាពស្ទើរននលគក ផ្ទុយពីអ្នកលក់ផ្សេងទៀត ស្លៀកពាក់អាវរងារជុំជិត ដែលរហូតអ្នកលេងអ៊ីនធឺណិត ទ្រាំមិនបានបញ្ចេញមតិថា «នាងពិតជាខំប្រឹងខ្លាំងណាស់»។
តែជាមួយវិធីសុខចិត្ត «បណ្តាក់ទុន» ឱ្យចេះស៊ូទ្រាំនឹងភាពត្រជាក់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនបែបនេះ ក៏មានមតិមួយបានលើកឡើងថា៖ ខ្ញុំមិនដឹងថានាងធ្វើការបានលុយប៉ុន្មានទេ ប៉ុន្តែការបង្អួតស្បែកដើម្បីលក់របស់ក្នុងអាកាសធាតុត្រជាក់នេះ តើវាមានតម្លៃទេ?។ រីឯអ្នកខ្លះទៀត ក៏បានរិះគន់ថា៖ «អ្នកធ្វើការនាពេលបច្ចុប្បន្ននេះ ខំរកវិធីរកលុយដោយមិនគិតពីការបំពានទំនៀមទម្លាប់ ឬសីលធម៌ មិនខ្វល់ពីសេចក្តីថ្លៃថ្នូររបស់ខ្លួនសោះឡើយ»។
ទោះជាយ៉ាងណា គេហទំព័រមួយបានលាតត្រដាងថា បន្ទាប់ពីរូបភាពរបស់ស្រីស្អាតនេះបានរីករាលដាល គេបានស្វែងរកឃើញថា នាងមានឈ្មោះ Ya Xuan Jennifer ជាតារាម៉ូដែលវ័យក្មេងដែលមានអ្នកតាមដានជាង 12,000 នៅលើហ្វេសប៊ុក។ ជាក់ស្តែង ថ្មីៗនេះ នាងបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា នាងនឹងចេញទៅលក់នៅផ្សាររាត្រី ហើយរាល់ការគាំទ្រ នឹងជួយឱ្យនាងបិទកន្លែងលក់ដូរយ៉ាងលឿន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










