នារីកូរ៉េខាងត្បូងម្នាក់ បានកំពុងល្បីយ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីនាងបានលាតត្រដាងរឿងសម្រកទម្ងន់ដ៏គួរឲ្យភ្ញាក់ផ្អើល ពីមាឌទម្ងន់ ១២៤ គីឡូក្រាម មកក្លាយជានារីស្លីម ទម្ងន់ត្រឹមតែ ៤៩ គីឡូក្រាម ប៉ុណ្ណោះ។
Ral Ral បានបង្ហោះវីដេអូឃ្លីប ចែករំលែករឿងរ៉ាវរបស់នាងតាមរយៈ TikTok បង្ហាញពីរូបភាពអតីតកាលរបស់នាង ជាមួយនឹងរូបរាង ដែលធ្វើឱ្យនាងធ្លាក់ទឹកចិត្តខ្លាំង ព្រោះតែខ្លាចក្រសែភ្នែកអ្នកជុំវិញខ្លួន រហូតដល់ទីបំផុត នាងសម្រេចចិត្តផ្លាស់ប្តូរមុខមាត់ ផ្លាស់ប្តូរជីវិតជាថ្មី។ នោះក៏ព្រោះតែនាងបានទទួលការវះកាត់ស្បែកក្បាលពោះ និង Liposuction ព្រមទាំងការគ្រប់គ្រងរបបអាហារ រហូតមកដល់ទីបំផុត ទម្ងន់របស់នាងស្រកអស់រហូតដល់ ៧៥ គីឡូក្រាម។
ទោះជាយ៉ាងណា ការសម្រកទម្ងន់ខ្លាំងរបស់នាងមានផលប៉ះពាល់ដល់សុខភាពរួមទាំងបញ្ហាសក់ជ្រុះ សូម្បីតែសមាជិកគ្រួសាររបស់នាងផ្ទាល់ក៏មានការអាណិតអាសូរដែរ។ ប្រាប់នាងឱ្យញ៉ាំអាហារបន្ថែមទៀត។ ប៉ុន្តែនាងនៅតែតាំងចិត្តដើរតាមការតាំងចិត្តយ៉ាងខ្លាំង។ រហូតដល់បំណងប្រាថ្នារបស់នាងត្រូវបានបំពេញ។
ទោះជាយ៉ាងណា ការសម្រកទម្ងន់ខ្លាំងរបស់នាង គឺមានផលប៉ះពាល់ដល់សុខភាព រួមទាំងបញ្ហាសក់ជ្រុះ សូម្បីតែសមាជិកគ្រួសាររបស់នាងផ្ទាល់ ក៏មានការអាណិតអាសូរដែរ ដោយប្រាប់នាងឱ្យញ៉ាំអាហារបន្ថែមទៀត ប៉ុន្តែនាងនៅតែជំនះដើរតាមការតាំងចិត្តយ៉ាងខ្លាំង រហូតដល់បំណងប្រាថ្នារបស់នាងត្រូវបានបំពេញ។
ឃ្លីបវីដេអូប្រៀបធៀបមុន និងក្រោយរបស់ Ra Rall គឺពេញនិយមណាស់ ដោយមានអ្នកចូលមើលរាប់លានដង រហូតដល់នាងក្លាយជាតារាល្បីនៅលើអ៊ីនធឺណិត។ បច្ចុប្បន្ន នាងមានអ្នកតាមដានជាង 400,000 នាក់នៅលើ TikTok ។ ក្នុងនោះ អ្នកដែលទស្សនាវីដេអូឃ្លីបរបស់នាងមួយភាគ បានចូលទៅបញ្ចេញអារម្មណ៍តក់ស្លុតជាខ្លាំង ខណៈអ្នកខ្លះថា ស្ទើរតែមិនចង់ជឿដោយនិយាយថា ស្រក៥គីឡូពិបាកហើយ ចុះទម្រាំ ៧៥ គីឡូ ធ្វើម៉េចទៅ?។
ទោះជាយ៉ាងណា អ្នកប្រើបណ្ដាញសង្គមមួយចំនួន បានឲ្យដឹងថា វិធីសម្រកទម្ងន់ខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មិនមែនគ្រប់គ្នាអាចធ្វើបានដូចគ្នានោះទេ ហើយវិធីសាស្រ្តនេះក៏មិនសមរម្យសម្រាប់មនុស្សគ្រប់គ្នានោះដែរ។ បន្ថែមពីលើការសម្រកទម្ងន់នេះផងដែរ អ្វីដែលសំខាន់បំផុត គឺត្រូវយកចិត្តទុកដាក់លើសុខភាពរបស់អ្នកទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









