Tuesday, March 21, 2023

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ទាញកំាបិតកា.ប់ទៅលើជនរងគ្រោះម្នាក់ ប្ល.ន់យកផាសស្អាប់ នៅផ្លូវជាតិលេខ៥

spot_img

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគរ កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពបន្ទាប់ពី ទាញកំាបិតកា.ប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ដើម្បីប្ល.ន់យកផាសស្អាប់ ប្រព្រឹត្ត នៅចំណុចកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលស្រុកក្រគរ បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ចាន់ ហេង ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅភូមិដំណាក់អំពិល សង្កាត់លលក ស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ឈ្មោះ ប៉ែន គឹមសុង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររត់ផាសស្អាប់ មានទីលំនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្ដពោធិសាត់។

ចំពោះ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ – ផាសស្អាប់ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់ 1L 4490 ១គ្រឿង ។ – កាំបិតកញ្ចែត១ដើម ។ – ទូរសព្ទដៃ១គ្រឿង និងកាបូបស្ពាយពីខាងក្រោយចំនួនមួយ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសាភាពថា ខ្លួនពិតជាបានដកកាំបិតកញ្ចែតពីក្នុងកាបូបធ្វើសកម្មភាពកា.ប់ទៅជនរងគ្រោះជាច្រើនកាំបិត ហើយយកផាសស្អាប់បើករត់ទៅទីរួមខេត្តពោធិ៍សាត់ ពិតប្រាកដមែន។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២