Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ​កីឡាករ​គួ​យ! បុរស​ម្នាក់​ប្រកាស​ឲ្យ​លោក Tony Anh ដែល​ដឹកនាំ ប៊ូ​ខាវ មក​ប្រកួត​នៅ​កម្ពុ​ជា ចេញមុខ​ទូទាត់​ថ្លៃឈ្នួល​មួយ​នេះ នៅ​ជំពាក់​ចំនួ​ន…

spot_img

កាលពីពេលថ្មីៗនេះ កីឡាករ ប៊ូខាវ ស្របពេលប្រជាពលរដ្ឋខ្មែរ ផ្ទុះការរិះគន់ឡើងកក្រើក រឿងនិយាយមើលងាយគុនខ្មែរ និងបញ្ចេញកាយវិការដ៏ឈ្លើយ នៅទីបំផុត ក៏បានសារភាពថា ខ្លួនមិនមានបញ្ហាអ្វីជាមួយគុនខ្មែរ ឬ ជាមួយប្រជាពលរដ្ឋខ្មែរនោះទេ ប៉ុន្តែ រូបគេសុំស្នើដល់អ្នកធំក្នុងរង្វង់វិស័យប្រដាល់គុនខ្មែរ ជួយតាមដានដោះស្រាយរឿងជំពាក់លុយចំនួន ២.២ លានបាត មិនទាន់ទូទាត់ អំឡុងពេលរៀបចំព្រឹត្តិការណ៍ World Fight Tournaments 2022 កន្លងមក។

ទោះយ៉ាងណា ក្រោយឃើញ ប៊ូខាវ ចេញមកឡាំប៉ាបែបនេះ គេក៏បានឃើញអ្នកលេងបណ្តាញសង្គមជាច្រើន បានចូលខមិនអស់សំណើចថា ជនជាតិថៃធ្វើស៊ីជនជាតិគួយហើយ! ខណៈអ្នកខ្លះទៀត បានដាក់ចំៗថា អ្នកដឹកនាំប្រដាល់ជនជាតិថៃឈ្មោះ Tony Anh ជាអ្នកស៊ីដាច់។ ហើយដើម្បីបញ្ជាក់បន្ថែមចំពោះរឿងនេះ តាមរយៈគណនីហ្វេសប៊ុកលោក កង វិសាល (Kong Visal) ក៏បានបង្ហោះឲ្យដឹងថា «រឿង​ កីឡាករ​ប៊ួខាវ​ មកប្រកួត​នៅកម្ពុជា​កន្លងមកនោះ​!! .. គឺជនជាតិ​ថៃគ្នាគាត់​ឈ្នោះ​ TIPAYA SRISUD កាន់​ Passport លេខ: AB2468835 ឈ្មោះ​ ហៅ​ក្រៅ​ Mr Oun ក្រោយ​មក​ប្តូរ​ឈ្នោះ​ Tonny Ann ជាអ្នកទាក់ទង​យកមក​ប្រកួតទេ រឿងលុយ​បាន​ចំណាយ​ទៅ​កីឡាករ​ ប៊ូខាវ​ គ្រប់​ចំនួន​ឬមិនគ្រប់​ មិន​ពាក់ពន្ធ័​ភាគី​កម្ពុជា​ឡើយ។ សូម​ប្រិយមិត្ត​ ដែលស្នេហា​វិសយ័កីឡាប្រដាល់​ទាំងក្នុង​ទាំង​ក្រៅប្រទេស​ ព្រមទាំង​ភាគី កីឡាករ ប៊ូខាវ​ សូម​មេត្តា​ជ្រាប»។

តែអ្វីដែលមិននឹកស្មានដល់ទៀតនោះ គឺថ្មីៗនេះ បុរសម្នាក់ដែលជាម្ចាស់ឥវ៉ាន់ ភ្លើង ភ្លេង ឆាក អិលអ៊ីឌី ស្គ្រីន ដែលរៀបចំសម្រាប់ព្រិត្តិការណ៍ប្រដាល់ World Fight Tournament បានចេញសេចក្តីប្រកាស និងជូនដំណឹងទៅដល់លោក Tony Anh ចេញមុខដោះស្រាយទូទាត់ថ្លៃឈ្នូលសេវ៉ាខាងលើនេះ ដែលនៅជំពាក់ចំនួន 5,000$ ទៀត។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Pu Rith នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ សេចក្តីប្រកាសជូនដំណឹងចំពោះ លោក Tony Anh (ឈ្មោះក្រៅ) (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ) ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែរឆ្នាំកំណើត 27/Mar/1975 ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រិត្តិការណ៍ ប្រដាល់ World Fight Tournament ចំនួន 5,000$។

បញ្ជាក់ លោក Srisud Tipaya បានជួលឆាកភ្លើងប្រព័ន្ធសំឡេងនិងផ្ទាំង រូបភាព LED screen ពីក្រុមហ៊ុន R.dB Cambodia) Show ទីមួយ ថ្ងៃ27/July/22 ធ្វើឡើងនៅទីតាំង ស្តាតថ្មីជិតវិមានឈ្នះឈ្នះ ចំនួនទឹកប្រាក់ 6,500$ /1 Show។

Show ទីពី ថ្ងៃទី 31/Aug/22 ធ្វើឡើងនៅស្តាតចាស់ ចំនួនទឹកប្រាក់ 6,500$ /1 Show សរុបទឹកប្រាក់ទាំពីកម្មវីធី ចំនួន 13,000$ លុយដែលលោក Srisud Tipaya ទូទាត់អោយ តាម ABA transfer 5,400$ បូកនឹងលុយកក់ក្រាវ ចំនួន 2,600$ សរុបទឹកប្រាក់ លោក Srisud Tipaya ) បានទូទាត់អោយបាន ចំនួន 8,000$ ដូច្នេះ លោក Srisud Tipaya នៅខ្វះ លោក Thy Thearith ម្ចាស់ក្រហ៊ុន R.dB Cambodia 5,000$ ទៀត។

អស់រយៈពេលច្រើនខែហើយ ដែលខ្ញុំមិនផុស ព្រោះទុកពេលអោយដោះស្រាយ តែការ រង់ចាំគ្មានដំណោះស្រាយ ហើយមានការយល់ច្រឡំថាគាត់បាននិយាយថាគាត់បាន ចាញ់បោកខ្មែរអស់លុយជាច្រើន តាមពិតទៅគាត់បាននិយាយកុហក អ្នកដែលត្រូវចាញ់បោកគេ គឺខ្មែរទេ ដែលត្រូវរងគ្រោះ ដូចជាខ្ងុំអញ្ចឹង ខ្ងុំអោយបងប្អូន ប្រុងប្រយ័ត្ន ជនម្នាក់នេះ Mr Srisud Tipaya អ្នកធ្វើកម្មវីធី World Fight Tournament»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×