បុរសឥណ្ឌាដ៏ចំណាស់ម្នាក់ បានធ្វើការអះអាងថា គាត់បានកើតនៅខែមករា ឆ្នាំ ១៨៣៥ ហើយបើតាមការអះអាងរបស់គាត់ជាការពិតមែនវានឹងធ្វើឲ្យគាត់ក្លាយជាមនុស្សចាស់បំផុតក្នុងពិភពលោក ព្រមទាំងមនុស្សដែលរស់នៅបានយូរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស។ នេះបើតាមអង្គការឯតទគ្គកម្មពិភពលោក (Guiness World Records)។
បើតាមមន្ត្រីឥណ្ឌា បុរសចំណាស់ខាងលើមានឈ្មោះថា Mahashta Murasi។ គាត់បានកើតនៅផ្ទះ ស្ថិតក្នុងទីក្រុង Bangalore នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ១៨៣៥ ហើយគាត់ត្រូវបានគេបញ្ជាក់ថា បានរស់នៅទីក្រុង Varanasi ចាប់តាំងពីឆ្នាំ ១៩០៣។
គាត់គឺជាអ្នកធ្វើស្បែកជើង នៅក្នុងទីក្រុងរហូតដល់ឆ្នាំ ១៩៥៧ គាត់បានចូលនិវត្តន៍ នៅអាយុ ១២២ឆ្នាំ។ លោកតាបញ្ជាក់ថា “ខ្ញុំអាចរស់នៅបានយ៉ាងយូរ ហើយចៅតួតរបស់ខ្ញុំបានស្លាប់អស់ជាច្រើនឆ្នាំមកហើយ”។
“សេចក្តីស្លាប់ប្រហែលភ្លេចខ្ញុំបាត់ហើយ។ បើតាមស្ថិតិ គ្មាននរណាម្នាក់អាចឆ្លងផុតអាយុ ១៥០ឆ្នាំឡើយ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមានជីវិតអមតៈ ឬក៏អ្វីផ្សេង។ ខ្ញុំពិតជារីករាយណាស់”។
មានតែសំបុត្រកំណើត និងអត្ថសញ្ញាណប័នទេដែលអាចបកស្រាយពីការអះអាងរបស់គាត់បាន ប៉ុន្តែគួរឲ្យស្តាយ គ្មានការពិនិត្យផ្នែកវិជ្ជាសាស្ត្រណាអាចធ្វើការបញ្ជាក់ពីការអះអាងរបស់គាត់ឡើយ។
វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Mister Murasi ដែលបានមកមើលបុរសខាងលើ បានស្លាប់ក្នុងឆ្នាំ ១៩៧១ទៅហើយ ដូច្នេះ មានពត៌មានតិចតួចណាស់បញ្ជាក់អំពីការពិនិត្យសុខភាពមុនៗរបស់គាត់៕ សុភ័ក្ត្រ
ប្រភព៖ 9GAG