Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបការរួច ភីយ៉ា ត្រូវស្វាមីហាមឃាត់ រឿងថតឈុតអោបថើប

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង លី ឌីណា ឬ ភីយ៉ា បានចូលរោងការកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយស្វាមីដែលជាមន្ត្រីរាជការនៅក្នុងក្រសួងមួយ ។
ពិធីមង្គលការរបស់នាងនឹងធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលព្រីមាសែនសុខ ដោយពិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ដែលមានមុខមាត់ក្នុងសង្គមមួយចំនួន ព្រមទាំងសាច់ញាតិទាំងសងខាង ជាពិសេសនោះគឺបណ្តាអ្នកសិល្បៈជាច្រើនរូបផងដែរ។

យ៉ាងណាក្រោយរៀបការរួចស្វាមីរបស់ ភីយ៉ា មិនបានឃាត់ឃាំងនៅក្នុងការបន្តអាជីពសិល្បៈនោះឡើយ ប៉ុន្តែស្វាមីរបស់នាងបានហាមឃាត់មិនឲ្យនាងថតឈុតឆាកបែបអោបថើបខ្លាំងនោះឡើយ។
ភីយ៉ា ធ្លាប់បានលើកឡើងថា បើទោះបីជានាងត្រូវរៀបការមានគ្រួសារក៏ដោយ ប៉ុន្តែនាងក៏មិនឈប់ពីអាជីពសិល្បៈនេះដែរ ក្នុងពេលដែលស្វាមីរបស់នាងក៏មិនបានប្រឆាំងទាស់ក្នុងរឿងនេះដែរ។

នៅអំឡុងពិធីមង្គលការនោះតារាស្រីរូបនេះក៏បានបញ្ជាក់ដែរថា ក្រោយចូលរោងការនាង និងស្វាមីបានសម្រេចនឹងយកកូនភ្លាមៗ ដោយសារស្វាមីនាងចង់បានកូនច្រើន ដើម្បីបង្កើនសមាជិកគ្រួសារ ខណៈពេលដែលនាងក៏បានត្រៀមខ្លួនជាស្រេចសម្រាប់រឿងមួយនេះ។
ស្វាមីរបស់ ភីយ៉ា ជាមន្ត្រីរាជការនៅក្នុងក្រសួងមួយដែលមានវ័យ៤០ប្លាយ ដែលបានស្គាល់ និងសាកមើលចិត្តគ្នាអស់រយៈពេលប្រមាណជា៧ឆ្នាំមកហើយ ទម្រាំឈានមកដល់ពិធីមង្គលការជាផ្លូវការនាពេលនេះ។

ភីយ៉ា បានលើកឡើងបន្ថែមថា មុននឹងឈានដល់ពិធីមង្គលការនេះពួកនាងទាំងពីរក៏បានជួបនូវឧបស័ក្គ ជាច្រើនរាប់មិនអស់ផងដែរ ប៉ុន្តែយ៉ាងណា បើទោះបីជាជួបបញ្ហាជាច្រើនក៏ដោយ ពួកនាងបានជម្នះរហូតបានចាប់ដៃគ្នាចូលរោងការនាពេលនេះ។

នាងបានបញ្ជាក់ថា មានចំណុចវិជ្ជមានរបស់អនាគតស្វាមីរបស់នាងមួយចំនួនដែលធ្វើឲ្យនាងសម្រេចរៀបការនាពេលនេះ ដោយក្នុងនោះគាត់ជាមនុស្សមានចារិកចាស់ទុំ មានក្តីមេត្តា ចិត្តល្អ ហើយជាមនុស្សម្នាក់ដែលចិត្តធ្ងន់ និងត្រជាក់។
យ៉ាងណាការសម្រេចចូលរោងការរបស់ ភីយ៉ា នាពេលនេះក៏ជាបិទបញ្ចប់នូវព័ត៌មានកន្លងមកដែលថានាងយកស្វាមីគេផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×