Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ប្រៀបធៀប​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ជាមួយនឹង​អាមេរិក ដែលមាន​ជាង​២៥០​ឆ្នាំ​នោះ​

spot_img

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រុងភ្នំពេញ បាន​អះអាងថា មាន​ក្រុមមនុស្ស​មួយចំនួន ដែលមាន​និន្នាការ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នេះ បាន​និយាយថា​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ខ្សោយ​មិនមាន​តម្លាភាព ពី​ព្រោះតែ​កម្ពុជា ទើប​តែមាន​សុខសន្តិភាព​មាន​រយៈពេល​១៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​យក​កម្ពុជា​ទៅ​ប្រៀប​ជាមួយនឹង​អាមេរិក ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ជាង​២៥០​ឆ្នាំ​មកហើយ ។

​ក្នុង​ពិធីបើកការដ្ឋាន​ដាក់លូ​នៅ​អម​សងខាង​ផ្លូវ​១៩៦២ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្វែងរក​សន្តិភាព ជូន​ប្រជាជន​កម្ពុជា ហើយ​ប្រទេស​កម្ពុជា មាន​សន្តិភាព​ពេញលេញ​នៅត្រឹម​ឆ្នាំ​២០០៨ រហូតមកដល់​ថ្ងៃនេះ មាន​រយៈពេល​១៩​ឆ្នាំ​ហើយ​។ លោក បាន​បញ្ជាក់ថា “​មាន​ក្រុមមនុស្ស​មួយចំនួន ចេះតែ​និយាយថា​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ខ្សោយ​ណាស់ បើ​មិន​ខ្សោយ ពី​ព្រោះតែ​កម្ពុជា​ទើប​តែមាន​សុខសន្តិភាព​មាន​រយៈពេល​១៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​យក​កម្ពុជា​ទៅ​ប្រៀប​ជាមួយនឹង​អាមេរិក ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ជាង​២៥០​ឆ្នាំ​មកហើយ ។ លោក​អភិបាល បាន​បន្តថា សហរដ្ឋអាមេរិក ប្រជាធិបតេយ្យ​ប្រទេស​គេ បាន​ពួន​ជ្រំ​២៥០​ឆ្នាំ​មកហើយ ហើយ​ពួកគេ​បាន​ប្រជាធិបតេយ្យ​មួយ​ផ្ទាំង​របស់​សហរដ្ឋអាមេរិក មក​ឲ្យ​កម្ពុជា​ធ្វើតាម​គេ​ភ្លាម ធ្វើ​វា​អត់​បាន​ភ្លាម​ទេ វា​មិនដែល​យក​កូនក្មេង ទៅ​រៀន​ភ្លាម ហើយ​ឲ្យ​ប្រឡង​បាក់​ឌុប​នោះទេ ដូច្នេះ​ត្រូវតែ​រៀន​ចាប់ពី​ថ្នាក់​ទី​១​ឡើងទៅ ។ នៅលើ​លោក​នៅ មិនដែល​មាន​នរណា យក​ប្រជាធិបតេយ្យ មក​ដាក់​ចាប់​ហែក​ចែកគ្នា​បែបនេះ​ទេ ហើយ​យើង​ត្រូវមាន​មោទនភាព​ជាតិ​របស់​យើង ដែលមាន​ដូច​សព្វថ្ងៃនេះ ហើយ​គ្មាន​នរណា​នឹក​ឃើញថា​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ​ទេ ។ យើង​ត្រូវ​រួមគ្នា​ការពារ​សុខសន្តិភាព​នេះ​ឲ្យ​បានជា​រៀងរហូត ដើម្បី​ទទួលបាន​នូវ​ការអភិវឌ្ឍ​”​។

​លោក​បាន​ថ្លែងថា នៅ​ខ្មែរ​យើង​សម្បូរ​អ្នក​ប្រាជ្ញា​ច្រើនណាស់ ហើយ​នៅពេលដែល​អ្នក​ប្រាជ្ញា​កំពុង​ជាប់​ពិភាក្សាគ្នា គឺ​មិន​មើលមុខ​ស្តេច​នោះទេ ហើយ​ស្តេច​បាន​ប្រាប់​ស្នំ​ថា​កុំ​ប្រកាន់​អ្នក​ប្រាជ្ញា​អី ព្រោះ​ប្រាជ្ញា​គេ​ជជែក​គ្នា​តែ​អីចឹង​។ ប៉ុន្តែ​អ្នក​ប្រាជ្ញា​សុទ្ធតែ​អន់​ទាំងអស់​នោះទេ ហើយ​អ្នក​ប្រាជ្ញា​មួយចំនួន​បើតាម​ធម៌​ព្រះ​បាន​បញ្ជាក់ថា​បែក​កម្ម​ឋាន ហើយ​អ្នក​ប្រាជ្ញា​ដែល​មិន​បែក​កម្ម​ឋាន​គឺ​បាន​ទៅរក​ផ្លូវ​ល្អ ។ លោក​បញ្ជាក់ថា “​អ្នក​ប្រាជ្ញា​ទាំងអស់​កុំ​ខឹង​ខ្ញុំ ពីព្រោះ​អ្នក​ប្រាជ្ញា​ល្អ​បានគិត​ត្រឹមត្រូវ គិតពី​ប្រយោជន៍​ជាតិ ដែល​ខុសពី​អ្នក​ប្រាជ្ញា​មួយចំនួន​តូច គិត​តែមួយ​ជ្រុង​តូច​”​។ លោក​ឃួ​ង ស្រេង បាន​លើកឡើងថា សម្តេច​បាន​មានប្រសាសន៍ថា​សមិទ្ធផល​ដែល​ក្មួយ​បាន​នាពេលនេះ អត់​មាន​បាតដៃ​បក្សប្រឆាំង​ណាមួយ​មកជួយ​ទេ បច្ចុប្បន្ននេះ ថ្ងៃនេះ គ្មាន​បាតដៃ​បក្សប្រឆាំង​មកជួយ​អភិវឌ្ឍន៍​ទេ ប៉ុន្តែ​មាន​បងប្អូន​មួយចំនួន​មានការ​យល់ច្រឡំ នៅពេលដែល​ឃើញ​គេ​និយាយ​ល្អ ក៏​បោះឆ្នោត​ឲ្យ​គេ ។ អ្នក​ដែល​ចាំតែ​និយាយ គឺ​សុទ្ធតែ​ល្អ ប៉ុន្តែ​អ្នកធ្វើ គឺមាន​ខុស មាន​ត្រូវ មាន​ឆកល្វែង ។ អ្នក​ដែល​ល្អ​បំផុត គឺ​អ្នក​មិនដែល​ធ្វើ និយាយ​អ្វី​ក៏ត្រូវ ព្រោះ​មាន​អ​ណ្តា​ល​ចាំតែ​គ្រលាស់ ។

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ថែមថា មន្ត្រីរាជការ​ទាំងអស់​ចាប់ពី​ឆ្នាំ​ភូមិ​ឡើងទៅ ក្លាយខ្លួនជា​អ្នកបម្រើ​ប្រជាពលរដ្ឋ យ៉ាងពិត​ប្រាកដ ប៉ុន្តែ​នៅមាន​ការប្រទាំងប្រទើស​ខ្លះ នៅ​ថ្នាក់ភូមិ ថ្នាក់​សង្កាត់ រហូតដល់​ថ្នាក់ក្រោម​ជាតិ នឹងធ្វើ​ការកែសម្រួល​ប​ន្ត​ទៅទៀត ហើយ​ជាពិសេស ត្រូវតែមាន​វិធានការ ចំពោះ​ជនខិលខូច ដែល​មិនបាន​យកចិត្តទុកដាក់ បម្រើ​ប្រជាពលរដ្ឋ ដោយស្មោះ​ត្រង់ ដោយ​ត្រូវធ្វើ​ការកែលម្អ​ទៅមុខទៀត ៕ ដោយ​៖​កូ​ឡាប​

spot_img
×