Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! តារាចម្រៀង​ជើងចាស់​ដ៏​ល្បី​នៅ​ថៃ ច្រៀង​ទាល់តែ​គេ​គ្រា​ចុះពី​លើ​ឆាក ដោយសារ​មូលហេតុ​មួយ​នេះ…

spot_img

ជាការពិតណាស់ គ្មាននរណាម្នាក់នៅក្នុងប្រទេសថៃ ដែលថាមិនស្គាល់ Add Carabao ឬ Yuenyong Opakul ដែលជាតារាចម្រៀងក្រុមរ៉ុកដ៏ល្បី ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈស្ទើរពេញមួយជីវិត បើទោះជាពេលនេះលោកមានអាយុ ៦៨ ឆ្នាំ ទៅហើយក្តី។

តែថ្មីៗនេះ វីដេអូដែលថតបានដោយអ្នកគាំទ្រ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលបានឃើញលោក Add Carabao ឡើងច្រៀងមិនបានប៉ុន្មានផង ស្រាប់តែទន់ដៃទន់ជើងទាំងពាក់កណ្តាលបទ ធ្វើឲ្យក្រុមការងារ ប្រញាប់ប្រញាល់នាំគ្នាគ្រាចុះពីលើឆាកភ្លាមៗ។

ជុំវិញបញ្ហានេះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Add Carabao ក៏បានចេញវីដេអូឃ្លីប តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយនិយាយថា «ជំរាបសួរ បងប្អូនទាំងអស់គ្នា។ ខ្ញុំបានពុលអាហារកាលពីយប់មិញ ញ៉ាំហាំប៊ឺហ្គឺ ហើយបន្ទាប់មក មានត្រសក់ជ្រក់ អូហ៍.. ស្ទើរ​តែ​ស្លាប់ ប៉ុន្តែ​យប់​នេះ​វា​បាត់​ទៅ​ហើយ ជួបគ្នាឆាប់ៗ បងប្អូន!»។

ដោយឡែក តាមរយៈទំព័រហ្វេសប៊ុក Lek Solo បានបញ្ជាក់ថា កាលពីយប់មិញនេះ មានកម្មវិធីនៅស្រុក Dan Makham Tia ខេត្ត Kanchanaburi ខណៈតន្រ្តីកំពុងប្រគុំបទចម្រៀង ប៉ា Add បានដើរចេញមកមុខឆាក ប៉ុន្តែ នៅពេលចាប់ផ្តើម​ច្រៀងបទ Bua Loi ដែលជាបទចុងបញ្ចប់នៃកម្មវិធី បានមួយសន្ទុះ ស្រាប់គាត់លេចចេញអាការអស់កម្លាំងភ្លាមៗតែម្តង។

លោក Lek Solo ក៏បានបញ្ជាក់ថា ប៉ា Add បាននិយាយថា «ប៉ាមិនដឹងថានឹងអាចសម្តែងកើត ឬអត់ទេ។ ថ្ងៃនេះ ប៉ាមិនសូវស្រួលខ្លួនសោះ ប៉ុន្តែ ប៉ានៅតែអាចព្យាយាមសម្តែងរហូតដល់ជាងពាក់កណ្តាលកម្មវិធីបាន»។

ទោះជាយ៉ាងណា សារពីអ្នកគាំទ្រ បានលើកទឹកចិត្តឲ្យលោក Add Carabao រក្សាសុខភាព សម្រាកឲ្យបានច្រើន ព្រោះវ័យកាន់តែចាស់ហើយ មិនដូចមុនទៀតទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@jeerawanbpbc23 น้าแอ๊ดทนไม่ไหวจริงๆ🥺🥺 #คาราบาว ##งานบวชนาคเบส ♬ เสียงต้นฉบับ – Jeerawan Bpbc
spot_img
×