Sunday, March 26, 2023

ស្ងាត់​ល្បី​យូ​រ! នាយ គ្រឿន ត្រូវ​មហាជន​រិះគន់​យ៉ាង​ចាស់​ដៃ ក្រោយ​ធ្វើបែប​នេះ​ដាក់​ឆ្មា ពេល​សម្តែង

spot_img

រឿងថ្មីមួយទៀតហើយ បានកំពុងផ្ទុះ ខណៈមហាជនជាច្រើននៅលើបណ្តាញសង្គម នាំគ្នារិះគន់យ៉ាងចាស់ៗដៃ ក្រោយពីបានឃើញសកម្មភាពសម្តែងដ៏មិនសមរម្យរបស់តារាកំប្លែង នាយ គ្រឿន ដែលបានយូរ.កឆ្មាឡើងហើបផុតពីដី ដែលត្រូវបានគេចាត់ទុកថា ជាទង្វើប្រមាថ និងធ្វើបាបដល់ជីវិតសត្វតែម្តង។

ពិតណាស់ តាមរយៈការសម្តែងកំប្លែង ដែលត្រូវបានចាក់ផ្សាយដោយស្ថានីយ៍ទូរទស្សន៍មួយ នាយ គ្រឿន សម្តែងក្នុងឈុតមួយ ដោយយូរឆ្មា១ក្បាល ដែលមានខ្សែចងជាប់ប្រឡៅ.ក ដែលធ្វើឲ្យមហាជនអ្នកទស្សនា ជាពិសេសអ្នកស្រលាញ់សត្វឃើញហើយ ពិតជាមានក្តីអាណិតអាសូរដល់សត្វឆ្មានោះយ៉ាងខ្លាំង។

ក្នុងនោះ អ្នកលេងបណ្តាញសង្គមជាច្រើន បានធ្វើការរិះគន់ និងបង្ហាញក្តីអាណិតដល់សត្វឆ្មានោះថា៖ «លើសហើយ សម្ដែងយូៗទៅឡប់សតិអស់, ម្នាក់នេះ គាត់ខ្វះវិចារណញ្ញាណ ជាពុទ្ឋសានិកជន ពិសេសចំនេះដឹង ផ្នែកសីលធម៍។ ចេះតែនំាគ្នាគំាទ្រមនុស្សប្រភេទអត់ចិត្តបុណ្យទៅរួច, កូនម្ដាយមុខកម្សត់ណាស់ ឈឺខ្លាំង ថប់ដង្ហើមខ្លាំងហើយ, ហ៊ឹមកូន អេនមីនបានមើលវីដេអូពេញនៅ ពេលលើកកូនឡើងគ្នាឡើងប្រកាច់ មើលមុខកំសត់ណាស់,…»។

ទោះជាយ៉ាងណា ក្រោយរងការរិះគន់ នាយ គ្រឿន បាន​បង្ហោះ​សារ​សុំទោស នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា៖ «​សូមទោស​បងប្អូន ខ្ញុំ​ដឹង​ខុស​ហើយ នៅ​ការ​សម្ដែង​លេង​យួរ​ឆ្មា​ភ្លេចខ្លួន នឹកឃើញ​ថា ក្រឡៅ​.​ក​ឆ្មា​ធំ​ដែរ យួរ​មួយ​ភ្លែត​វា​មិន​អី សត្វ​ឆ្មា​ខ្ញុំ​មិន​ស្រលាញ់​ក៏​ខ្ញុំ​មិន​ស្អប់​ដែរ បើ​ម្ចាស់​ឆ្មា​មិន​សប្បាយចិត្ត​ប្ដឹង ឬ​អោយ​ខ្ញុំ​សូមទោស​ឆ្មា​ក៏​ខ្ញុំ​ព្រម តែ​ខ្ញុំ​អន់ចិត្ត​មាន​បងប្អូន ប្រមា​.​ថ​ជីវិត​ខ្ញុំ តែ​មិន​អី​ទេ ខ្ញុំ​ធ្វើបុណ្យ​បាន​ខ្លះ​ដែរ បើ​មាន​ជាតិ​ក្រោយ សូម​កើតជា​សត្វ​ទៅ​នៅ​ភព​ផ្សេង​»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២