Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក់ ឋិតរដ្ឋា ទាមទារឲ្យនារីម្នាក់ចេញមុខសុំទោសជាសាធារណៈ មុនចាត់វិធានការផ្លូវច្បាប់ព្រោះរឿងមួយ

spot_img

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះរឿងរ៉ាវនារីម្នាក់ បានធ្វើការចោទប្រកាន់មកលើតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា ថាបានរកស៊ីបោកប្រាស់គេនោះនៅមិនទាន់រលត់កំដៅនៅឡើយទេ ក្នុងពេលដែលតារាចម្រៀងរូបនេះ បានស្នើឲ្យនារីរូបនោះចេញមុខសុំទោសជាសាធារណៈ មុនពេលដែលនាងមានវិធានការតាមផ្លូវច្បាប់។

នារីម្នាក់ដែលមានឈ្មោះក្នុងគណនេយ្យហ្វេសប៊ុកថា Love Tk Thy បានធ្វើការLive វីដេអូតាមបណ្តាញសង្គមដោយបានចោទប្រកាន់ មកលើតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា ថាជាមនុស្សរកស៊ីបោកប្រាស់ ដោយការលក់គ្រឿងអលង្កាកាឡៃ។

ការចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់នេះបានធ្វើឲ្យអ្នកនាង យក់ ឋិត រដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត ហាក់ក្តៅចុងច្រមុះ ខណះពេលដែលតារាចម្រៀងរូបនេះក៏បានចេញមុខបកស្រាយភ្លាមៗទៅកាន់នារីខាងលើនេះវិញផងដែរ។
ទាំងអ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ចាត់ទុកការលើកឡើងពីនារីខាងលើនេះគឺធ្វើឡើងដោយមានបំណងបង្ខូចកេរ្តិ៍ឈ្មោះពួកលោក និងបានស្នើឲ្យនារីដដែលនេះសុំទោសពួកលោកជាសាធារណៈផងដែរ។

ទោះជាយ៉ាងណាបើតាមលោក ឃុំ ប៉ុណ្ណាដែត ក្រោយពីមានបញ្ហានេះកើតឡើងខាងនារីខាងលើនេះ ក៏បានផ្ញើសារសុំទោសភរិយារបស់លោកដោយឯកជនដែរ ប៉ុន្តែរូបលោក និងភរិយានៅមិនទាន់អាចទទួលយកបានឡើយ ពោលគឺត្រូវសុំទោសជាសាធារណៈ ដោយសារតែនារីរូបនោះបានធ្វើការបង្ខូចកេរ្តិ៍ឈ្មោះភរិយាលោកសាធារណៈដូចគ្នា។

ជាការកត់សម្គាល់រហូតមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ទំនងជានារីខាងលើនៅមិនទាន់ធ្វើតាមការទាមទារពីលោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា នៅឡើយ ទើបអ្នកនាង យក់ ឋិតរដ្ឋា បានធ្វើការព្រមានជាថ្មីដោយចាត់ការតាមផ្លូវច្បាប់។
អ្នកនាង យក់ ឋិតរដ្ឋា បានបញ្ចេញសារតាមគណនេយ្យហ្វេសប៊ុកខ្លួនថា បាត់មុខទៅណាហើយអូន Love Tk Thy ក្រែងអូនគំរាមចេញវីដេអូទី២មែនទេ? អូនត្រូវតែចេញមុខមកសុំទោសបងជាសាធារណ:ណាអូន បើមិនដូច្នេះពួកបងនឹងធ្វើតាមផ្លូវច្បាប់ហើយណាអូន។
អ្នកនាងក៏បានបញ្ជាក់ដែរថា បច្ចបុប្បន្នអ្នកនាង និងស្វាមីកំពុងពិភាក្សាជាមួយមេធាវីរបស់ខ្លួន ដើម្បីចាត់ការរឿងមួយនេះទៅតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×