Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! ស្រី​ស្អាត​ចង​ពង់​ងូតទឹក​ថ្លុក​កណ្តាល​ផ្លូវ ក្រោយពេល​យក​ទៅ​បង្ហោះ​លើ​ហ្វេ​សប៊ុ​ក ជា​លទ្ធផល គឺថា…

spot_img

រូបភាពស្រីស្អាតម្នាក់ ចងពង់ងូតទឹកក្នុងថ្លុក កណ្តាលដងផ្លូវមួយកន្លែង នៅក្នុងខេត្ត Tak កាលពីពេលកន្លងមក នៅពេលនេះ បានកំពុងរីករាយភាយជាថ្មី នៅលើបណ្តាញសង្គម។ ហើយការងូតទឹកភក់ធម្មជាតិរបស់នាង ក៏ត្រូវបានមហាជនចាត់ទុកថាជាហេតុផលដ៏ល្អ ដើម្បីដាស់តឿនទៅដល់អាជ្ញាធរមូលដ្ឋាន ឲ្យចេះមើលផ្លូវខូចផង។

ស្រីស្អាតរូបនោះត្រូវបានដឹងថាមានឈ្មោះ Palm អាយុ ២៥ ឆ្នាំ បានសម្រេចចិត្តងូតទឹកភក់នៅលើផ្លូវបែបនេះ គឺក្នុងបំណងដើម្បីតវ៉ាឲ្យមានការជួសជុលផ្លូវ បន្ទាប់ពីស្ថានភាពផ្លូវមួយខ្សែនេះ ទៅកាន់ស្រុកកំណើតរបស់នាង បានកំពុងរងការខូចយ៉ាងខ្លាំង។

Palm ដែលធ្វើការនៅទីក្រុងបាងកក បាននិយាយថា នាងមកផ្ទះជាញឹកញាប់ ដើម្បីទៅលេងគ្រួសារ ហើយត្រូវបើកឡានឆ្លងកាត់ផ្លូវមួយនេះ ដែលពោរពេញដោយជង្ហក់។

ដំបូងឡើយ នាង​គ្រោង​បង្ហាញ​រូបភាព​នេះ​ឲ្យ​មិត្តភក្តិ​មើល​តែ​ប៉ុណ្ណោះ ហើយ​មិនមាន​គម្រោង​បញ្ចេញ​រូបថត​ជា​សាធារណៈ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា រូបភាពទាំងនោះ ក្រោយល្បីខ្លាំងនៅលើបណ្តាញផ្សព្វផ្សាយសង្គម នៅពេលនេះ ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ភ្នាក់ងារ​រដ្ឋាភិបាល។

យោងតាម Palm មានជាង ១០០ គ្រួសារ នៅក្នុងស្រុករបស់នាង ដែលត្រូវពឹងផ្អែកប្រើប្រាស់ផ្លូវនេះ ព្រោះថា វានឹងជួយសម្រួលដល់ពួកគេច្រើន ប្រសិនបើផ្លូវនេះត្រូវបានជួសជុល។

ពួកគេ​បាន​ត្អូញត្អែរ​ថា រដ្ឋាភិបាល​មិន​បាន​ជួសជុល​ផ្លូវ​នេះ​ អស់​រយៈពេល ៣០ ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ពេល​នេះ ​គេ​បាន​សន្យា​ថា​នឹង​ជួស​ជុល​ផ្លូវ​ក្រោយ​រដូវ​វស្សា។

ទោះជាយ៉ាងណា យោងតាមរបាយការណ៍ អភិបាលខេត្ត តាក បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការជួសជុលផ្លូវដោយមិនបង្អង់យូរ ហើយរូបភាពថ្មីដែលបង្ហោះលើ Facebook ហាក់ដូចជាបញ្ជាក់ថា ការជួសជុលទាំងនោះកំពុងដំណើរការហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×