Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត​ទេ!? តាកែវ ល្បី​ទៀតហើយ លោកសង្ឃ​លេង​បាល់ទះ​ទាំង​កណ្តាល​យប់ ខណៈ​គេ​អះអាង​ថា លេង​ភ្នាល់​ដាក់​លុយ​ច្រើន​ៗ ខ្ទង់លាន​ឯណោះ

spot_img

ថ្មីៗនេះទៀតហើយ រូបភាពបង្ហាញទិដ្ឋភាពលោកសង្ឃនាំគ្នាលេងបាល់ទះ ទាំងកណ្តាលពេលយប់ ដែលគេអះអាងថា មិនមែនជាការលេងកីឡាបញ្ចេញញើសធម្មតា តែជាការលេងភ្នាល់ដាក់លុយច្រើនៗ បានកំពុងបង្កការវែកញែកយ៉ាងខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញ។

នេះបើតាមគណនីហ្វេសប៊ុក សារព័ត៌មានមួយ បានបង្ហោះរូបភាព និងសរសេររៀបរាប់បញ្ជាក់គួរឲ្យភ្ញាក់ផ្អើលថា៖ «គួរតែបញ្ឈប់ជាបន្ទាន់!! លោកសង្ឃ នៅខេត្តតាកែវ បើតាមសេចក្តីរាយការណ៍មក លេងភ្នាល់ដាក់លុយ (បច្ច័យ) ច្រើនៗណាស់ ខ្ទង់លានរៀល….។ បើមិនបញ្ឈប់ទេ និងផ្សាយដាក់រូបវត្តអារាម អោយខ្មាសញាតិញោមពុទ្ធបរិសទ័ ដែលជាស្រែបុណ្យរបស់ញាតិញោម»។

ពិតណាស់ តាមរយៈរូបភាព គឺអាចសន្និដ្ឋានបានថា នេះមិនមែនជាការលេងកម្សាន្ត ដើម្បីបែកញើសធម្មតាៗនោះទេ តែអាចជាការលេងដាក់លុយតែម្តង ប៉ុន្តែ ដាក់លុយ ក្នុងកម្រិតតិចតួច ឬច្រើនយ៉ាងណា ក៏មិនដឹងនោះដែរ។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្រាប់តែមានមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន ដែលកាន់ជើងលោក បានសម្តែងការហួសចិត្ត និងរិះគន់ទៅវិញ ចំពោះការបង្ហោះនេះ ដោយក្នុងនោះអ្នកខ្លះបានលើកឡើងថា បើដឹងច្បាស់ថា លោកលេងភ្នាល់ដាក់លុយ ហេតុអ្វីមិនទៅប្រាប់ចៅអធិការវត្ត ចាំបាច់គម្រាមលោក ឬមួយក៏ដើម្បីចង់ល្បីផេករបស់ខ្លួន និងថា សង្ស័យលេងចាញ់លោកហើយ បានថតរូបលោកលេងបាល់មកផុសបែបនេះ!។

ទោះជាយ៉ាងណា ក្នុងនោះក៏មានមតិផ្ទុយ បានលើកឡើងថា៖ លោកលេងបាល់ សួរថាត្រូវអត់? អត់ត្រូវទេ សមអត់? អត់សមទេ លេងដាក់លុយក៏ដោយ មិនដាក់លុយក៏ដោយ ហាត់ប្រាណក៏ដោយ និយាយរួម គឺខុសវិន័យហើយ មិនធ្វើឲ្យញាតិញោមជ្រះថ្លាឡើយ… បញ្ឈប់ទៅ!, បើចង់ដូចក្មេងអ្នកស្រុក សឹកវិញទៅ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×