Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ដាំ ដារីនី ៖ គ្រូពេទ្យ គឺជាកងទ័ពអាវសសង្គ្រោះជីវិតមនុស្ស ដោយមិនរើសអើង

spot_img

ភ្នំពេញ : លោកជំទាវបណ្ឌិតដាំ ដារីនី បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់វេជ្ជបណ្ឌិត គ្រូពេទ្យ នាយទាហាន នាយទាហានរងនៃមន្ទីរពេទ្យព្រះកេតុមាលាដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ មានក្រមសីលធម៌ និងការទទួលខុសត្រូវនាពេលកន្លងមកបានយ៉ាងល្អប្រសើរ និងក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ យោធិននារីជាគ្រូពេទ្យជួរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព ប្រជាជន នៅគ្រប់មជ្ឈដ្ឋាន។

លោកជំទាវបណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍បែនេះ នាថ្ងៃពុធ ទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសបានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងយោធិន នារី នៃមន្ទីរពេទ្យព្រះកេតុមាលា ។

លោកជំទាវបណ្ឌិត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំដាក់ចេញនូវវិធានការសុខាភិបាលដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ និងប្រើយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” ដោយផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ស្រោច ដើម្បីឱ្យមានភាពស៊ាំនៅក្នុងសហគមន៍។

រាជរដ្ឋាភិបាលបានចាត់ទុកវ៉ាក់សាំងថា វ៉ាក់សាំងមិនរើសពណ៌សម្បុរ នយោបាយ សាសនា និងជាតិសាសន៍ ពោលគឺវ៉ាក់សាំងសម្រាប់ចាក់ឱ្យមនុស្សគ្រប់ៗរូប និងកុមារ ហើយចាក់ដោយមិនគិតថ្លៃ។ លោកគ្រូអ្នកគ្រូពេទ្យ គឺជាកងទ័ពអាវសសង្គ្រោះជីវិតមនុស្សដោយមិនរើសអើង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ម្យ៉ាងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជានិមិត្តរូប នៃសាមគ្គីភាពជាតិ និងឯកភាពជាតិរបស់យើង មានតែការចាក់វ៉ាក់សាំងទេ ដែលជាអាវក្រោះ សម្រាប់ការពារខ្លួន ពីជំងឺកូវីដ-១៩ និងក្នុងស្ថានភាពនៃការបើកសេដ្ឋកិច្ច សង្គមពេញលេញឡើងវិញ និងគ្រប់វិស័យនេះដូចសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×