Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញបរិស្ថានពិភាក្សា លើការបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ

spot_img

ភ្នំពេញៈ អ្នកជំនាញបរិស្ថានពិភាក្សាលើការបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រា បង្កើតភាពស៊ីសង្វាក់គ្នាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈសេដ្ឋកិច្ចចក្រាគឺជាប្រធានបទសំខាន់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេសអាស៊ីនិងប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីពិធីបើកផ្លូវការដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួង បរិស្ថាន។

ឯកឧត្តមបានថ្លែងថាមន្ត្រីជំនាញបច្ចេកទេស មកពីបណ្តាប្រទេសនានារួមនឹងអង្គការដៃគូបានជជែកពិភាក្សាយ៉ាងផុសផុល ដើម្បីពិនិត្យលើបញ្ហាដែលបានជួបប្រទះនិងដំណោះស្រាយ។
បើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា វាគ្មិនមកពីក្រសួងបរិស្ថានកម្ពុជា ពីវៀតណាម អូស្ត្រាលី ហ្វីលីពីន អង្គការយូនីដូបានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗរួមមាន៖ ជីវសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិលជុំនៅក្នុងរបៀបវារៈអាកាសធាតុ និងកាលានុវត្តន៍ភាព, វិថីទៅកាន់អព្យាក្រឹត្យកាបូន តួនាទីរបស់សេដ្ឋកិច្ចចក្រា, កាតាលីករសកម្មភាពរួមសម្រាប់សហគ្រាសធុនតូច និងមធ្យមនាំទៅរកការផ្លាស់ប្តូរកាបូនទាប, យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង របស់កម្ពុជា, ផែនទីបង្ហាញផ្លូវរបស់កម្ពុជាក្នុងការប្រើ ប្រាស់ និងផលិតភាពប្រកបដោយនិរន្តរភាព, យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា និងផែនការសកម្មភាព។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា គ្រប់គ្នាបានឯកភាពគ្នាថា ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រាគឺចាំបាច់ ដើម្បីសម្រេចបានទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅផ្នែកការប្រែប្រួលអាកាសធាតុដែលបានព្រមព្រៀងដោយសហគមន៍អន្តរជាតិ និងដើម្បីជួយកសាងសេដ្ឋកិច្ចពិភពលោកឡើងវិញដើម្បីធ្វើឱ្យកាន់តែរឹងមាំ បៃតង និងប្រសើរជាងមុន។ បន្តាប្រទេសនានាបានបង្ហាញពីភាពចាំបាច់នៃសមត្ថភាព ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ ឯកឧត្តមបានថ្លែងថា មន្ត្រី នៃក្រសួងបរិស្ថានកម្ពុជាបានបង្ហាញ ដល់អ្នកចូលរួមអំពីការកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំតាក់តែងនូវគោលនយោបាយ និងផែនការសកម្មភាពផ្សេងៗក្នុងសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍន៍ចម្បងៗ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជាបានរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ដើម្បីជួយឱ្យប្រសើរឡើងនូវទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រទេសកម្ពុជា និងការសម្រេចបាននូវនិរន្តរភាពបរិស្ថាន ដោយការលើកកម្ពស់ការប្រើប្រាស់ថាមពល និងធនធានសម្ភារៈឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់ ពីការប្រើប្រាស់ធនធានហួសកម្រិត និងការបង្កើតកាកសំណល់។ ឯកឧត្តមបានលើកឡើងថា ប្រទេសកម្ពុជាស្ថិតក្នុងទីតាំងដ៏រឹងមាំមួយក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈសេដ្ឋកិច្ចចក្រា ការកសាងលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងនៃមូលដ្ឋានអ្នកប្រើប្រាស់វ័យក្មេង។ យ៉ាងណាក៏ដោយ ការណែនាំអំពីវិធីសាស្រ្តសេដ្ឋកិច្ចចក្រា ទាមទារឱ្យយកឈ្នះលើឧបសគ្គផ្សេងៗ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×