Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកគ្រូអ្នកគ្រូដែលបានដាក់ ពាក្យផ្ទេរឆ្លងខេត្ត ស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ជួយពន្លឿនការប្រកាសលទ្ធផលផ្ទេរ

spot_img

ភ្នំពេញ៖ លោកគ្រូអ្នកគ្រូដែលបានដាក់ពាក្យផ្ទេរឆ្លងខេត្ត ស្នើសុំឲ្យ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយពន្លឿនការប្រកាសលទ្ធផលផ្ទេរនេះ ពីព្រោះពួកគាត់ រង់ចាំរយៈពេល២ជិតខែហើយ។

យោងតាមផេកហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះខ្លឹមសារដូចខាងក្រោម៖ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ សូមគោរពជម្រាបជូនលោកអ៊ំរដ្ឋមន្ត្រីក្រសួងព័ត៌មានជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទតាងនាមឲ្យលោកគ្រូអ្នកគ្រូ ដែលបានដាក់ពាក្យផ្ទេរឆ្លងខេត្តតាមសហព័ទ្ធ សូមស្នើសុំឲ្យលោកអ៊ំរដ្ឋមន្ត្រីមេត្តាជួយឲ្យក្រសួងអប់រំ យុវជន និងកីឡា មេត្តាពន្លឿនការប្រកាសលទ្ធផលផ្ទេរនេះឲ្យបានលឿនផងចុះ ពីព្រោះពួកយើងខ្ញុំបានរង់ចាំលទ្ធផលផ្ទេរនេះតាំងពីចុងខែ១២មកម្លេះ ដែលមកទាល់ពេលនេះបានឈានចូលក្នុងបវេសនកាលថ្មីក្នុងឆ្នាំសិក្សា២០២២ – ២០២៣ជិត២ខែហើយ។

ពួកយើងខ្ញុំត្រូវប្រឈមការធ្វើដំណើរផ្លូវឆ្ងាយ ក្នុងគ្រួសារមានកូនតូច មានទាំងឪពុកម្តាយចាស់ជរា ហើយក្នុងការធ្វើត្រូវចំណាយថវិកាជាច្រើនទៀតក្នុងការទៅមកទៀតផង។

សូមលោកអ៊ំរដ្ឋមន្ត្រីមេត្តាជួយដល់ពួកយើងខ្ញុំទាំងអស់គ្នាផងចុះ។ សូមលោកអ៊ំរដ្ឋមន្ត្រី និងក្រុមគ្រួសារប្រកបទៅដោយសុខភាពល្អពេញបរិបូរណ៍។

ក្រសួងអប់រំយុវជននិងកីឡាបានចេញលិខិតមួយដោយជម្រាបជូន លោក-លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ក្នុងកម្មវត្ថុ ៖ ករណីផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ តាមប្ដី ឬប្រពន្ធជាមន្ត្រីរាជការ ឆ្នាំសិក្សា២០២១.២២ ។ យោង ៖ លិខិតលេខ ៤៨១៧ អយក.បល ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូនលោក-លោកស្រីប្រធាន ជ្រាបថា៖ ក្រសួងអនុញ្ញាតឱ្យ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ទទួលពាក្យសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារបុគ្គលិកអប់រំ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការសម្រាប់ឆ្នាំសិក្សា ២០២១-២២ នេះ ។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវទទួលពាក្យសុំ ផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំតាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការ ចាប់ពីខែសីហា ឆ្នាំ២០២២ តទៅ និងធ្វើការបូកសរុបរៀបចំបញ្ជីឈ្មោះ រួចផ្ញើជូនក្រសួង(នាយកដ្ឋានបុគ្គលិក) យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង ។ សំណុំឯកសារដែលត្រូវផ្ញើជូនក្រសួងមាន ៖

១. ពាក្យសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារតាមប្តី ឬប្រពន្ធ ជាមន្ត្រីរាជការ ឆ្លងរាជធានី ខេត្ត និងបញ្ជីសរុប ២. បញ្ជីរាយនាមបុគ្គលិកអប់រំសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងារ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការ ក្នុងខេត្ត ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×