Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូស បើកបុ.កខឿនហោះរំលងផ្លូវ ត្រូវរថយន្តកូរ៉េ បុ.កចំពាក់កណ្តាលពេញទំហឹង

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅបុ.កខឿនហោះរំលងចូលទៅផ្លូវម្ខាងទៀត ស្របពេលរថយន្តកូរ៉េដឹកទំនិញ បើកផ្លូវត្រង់បុ.កចំពាក់កណ្តាលពេញទំហឹងខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាល់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៥ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ចំនុចផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BB- 0793 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.កខឿង ហោះរំលងចូលទៅផ្លូវម្ខាងទៀត ស្របពេលរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល3A-1060 បើកបរដោយបុរសម្នាក់ធ្វើដំណើរផ្លូវត្រង់ ទិសដៅពីត្បូងមកជើងជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលបុ.ករថយន្តតូយូតាព្រូស ដែលហោះរំលងបញ្រ្ចាសផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកូរ៉េវិញ ខូចខាតកាងផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅផ្នែកជំនាញឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img