Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជេ ស៊ីកា ចាត់ទុកការបង្ហាញរូបភាពស៊ិចស៊ីរបស់នាង មិនបានផ្លាស់ប្តូរផ្នត់គំនិត អ្នកស្រឡាញ់វប្បធម៌ឡើយ

spot_img

ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរូបភាពប្រម៉ូតមួយដែលតារាស្រី ជេ ស៊ីកា ដោះអាវថតជាមួយនឹងតារាប្រុសម្នាក់ ដែលមើលទៅស៊ិចស៊ី និងត្រូវបានគេចែកចាយពេញបណ្តាញសង្គម។
រូបភាពដែល ជេ ស៊ីកា ថតឱបរិត និងបែបស៊ិចស៊ីជាមួយតារាសម្តែងប្រុសលោក ប៉ែន ភក្រ័សុធារិទ្ធ ត្រូវបានចែកចាយពេញបណ្តាញសង្គម TikTok ហើយក៏ត្រូវបានចុះផ្សាយតាមបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយចំនួនផងដែរ ។

ការផ្សព្វផ្សាយរូបភាពដ៏ស៊ិចស៊ីរបស់ ជេ ស៊ីកា នាពេលនេះក៏ត្រូវបានមហាជនមួយចំនួននាំគ្នាចូលទៅរិះគន់យ៉ាងចាស់ដៃចំពោះតារាស្រីរូបនេះ។
ការរិះគន់នេះក៏បានក្លាយជាប្រធានបទជជីកវែកញែកគ្នាមួយផងដែរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយវាស្ទើក្លាយជាការវាយប្រហារគ្នាដោយពាក្យសម្តីទៅវិញទៅមកសម្រាប់អ្នករិះគន់ និងបណ្តាអ្នកគាំទ្ររបស់នាង ជេ ស៊ីកា។
ទោះជាយ៉ាងណាជាមួយនឹងការរិះគន់ខាងលើនេះតារាសម្តែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីនាង ជេ ស៊ីកា ក៏បានចេញមុខឆ្លើយតប ដោយនៅក្នុងនោះនាងបានចាត់ទុកការបញ្ចេញរូបភាពស៊ិចស៊ីតាមបែបសិល្បះរបស់នាងនាពេលនេះគឺធ្វើឡើងតាមតួនាទីជាតារាសម្តែងមួយរូប ហើយវាមិនបានធ្វើឲ្យផ្លាស់ប្តូរផ្នត់គំនិតអ្នកស្រឡាញ់វប្បធម៌នោះដែរ។

ជេ ស៊ីកា បានបង្ហោះសារដោយអមជាមួយនឹងរូបស៊ិចស៊ីដែលទទួលការរិះគន់នេះថា អរគុណសម្រាប់ការរិះគន់ចំពោះខ្ញុំ ការងារអ្វីក៏មានតម្លៃរបស់វាដែរ មិនថាតូចរឺធំ។

សួរថា នរណាដែលមិនខំធ្វើការដើម្បីប្រាក់ខ្ញុំស្រលាញ់ការងារជាតារាសម្ដែងនេះ តែខ្ញុំច្បាស់ពីតួនាទីរបស់ខ្ញុំ។
នាងបញ្ជាក់ថា ខ្ញុំមានសតិសម្បជញៈ ដឹងខុសត្រូវពីអ្វីដែលគួរធ្វើ និងមិនគួរ។ ខ្ញុំគិតថា ការសម្ដែងរបស់ខ្ញុំ ក៏មិនបាន ធ្វើឲ្យបងប្អូនដែលស្រលាញ់វប្បធម៌ ផ្លាស់ប្ដូរគំនិតមកឈប់ស្រលាញ់វប្បធម៌វិញដែរសូមបើកចិត្តឲ្យទូលាយ ខ្ញុំសមត្ថភាពរបស់ខ្លួន។

ជាការកត់សម្គាល់ការបញ្ចេញរូបភាពបែបស៊ិចស៊ីរបស់តារាសម្តែងនាង ជេ ស៊ីកា នាពេលនេះមិនមែនជាលើកទីមួយទេសម្រាប់នាង ពោលកន្លងមកតារារូបនេះក៏តែងតែបង្ហាញរូបភាពបែបស៊ិចស៊ីលេងស្ទីលប្លែកបង្ហោះតាមបណ្តាញសង្គមជាបន្តបន្ទាប់ ខណះពេលដែលរូបភាពរបស់នាងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរពីមហាជន ហើយនាង
ក៏ត្រូវបានគេចាត់ទុកជាតារាស្រីមួយរូបដែលហ៊ានថតឈុតបែបស៊ិចស៊ីម្នាក់ផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×