Tuesday, June 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ហាង​គុយទាវ​ពេល​រាត្រី​ដ៏​ចម្លែ​ក គ្រាន់តែ​ឃើញ​ប្រដាប់​ដាក់គ្រឿង ព្រលឹង​ចុង​សក់ ខណៈ​ម្ចាស់ហាង​បញ្ជាក់​ថា…

ជាធម្មតា នៅពេលដែលយើងចូលហាងគុយទាវ ឬហាងអាហារដ្ឋានផ្សេងៗ នោះប្រដាប់ដាក់គ្រឿង គឺតែងត្រូវបានឃើញជាកំប៉ុង ឬ ចានតូចៗប៉ុណ្ណោះ ។ តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ គឺហាងអាហារមួយនៅក្នុងប្រទេសថៃ បែរជាគិតឃើញនូវរឿងដ៏ព្រឺព្រួចមួយនេះ ដោយច្នៃ «មឈូស និងកោដ» តូចៗ សម្រាប់ដាក់គ្រឿង ស្លាបព្រា ឈើចាក់ឆ្មេញ និងចង្កឹះជាដើម។

ហាងគុយទាវតាមជញ្ជើមផ្លូវនាពេលរាត្រីដ៏ចម្លែកនេះផងដែរ ត្រូវបានដឹងថា មានទីតាំងស្ថិតនៅជាប់សាលារៀន វត្ត Saket ក្នុងស្រុក Pom Prap Sattru Phai ទីក្រុង Bangkok ប្រទេសថៃ។

បើតាមម្ចាស់ហាង បាននិយាយបែបនេះថា «កុំ​ភ័យ​ខ្លាចអី ​ព្រោះ​មឈូស​តូច ​និង​កោដ្ឋ ​គឺ​ថ្មី ​មិន​ត្រូវ​បាន​គេ​ប្រើ​ពីមុននោះទេ តែវាគឺជា​ចម្លង​គំរូធ្វើពីវត្ថុ​ពិតៗ​។ ខ្ញុំ​មាន​គំនិត​នេះ ​ព្រោះ​ផ្លូវ​នេះ​ ធ្លាប់សម្បូរ​កន្លែងកប់​ខ្មោច។ ហេតុដូច្នេះ ក៏ធ្វើឲ្យប្លែកទៅ!!។

ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញរូបភាពដ៏ព្រឺព្រួចនេះ បាននាំគ្នាបញ្ចេញមតិលេងសើចផ្សេងៗគ្នាថា៖ «ហូបបណ្តើរ ស្រណោះរឿងជីវិតបណ្តើរ.…, អត្តន័យគឺ ស៊ីទៅទាន់នៅរស់ ស៊ីតិចក៏ងាប់ ស៊ីច្រើនក៏ងាប់ អត់ស៊ីក៏ងាប់, ឃើញ​ចឹង​អី​ ខំ​ស៊ី​ជាង​មុន​ទៀត​ ព្រោះ​ខ្លាច​ងាប់​បាត់​លែងបាន​ស៊ី, កុំខ្លាចអីបង មុននឹងក្រោយដូចតែគ្នាគ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ ហូបអោយហើយទៅទាន់នៅរស់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×