Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស២នាក់ ត្រូវ​បាន​លើក​សរសើរ «វីរៈ​បុស» ខណៈ​ម្នាក់​ហែលទឹក​ទៅ​ជួយសង្គ្រោះ ស្រ្តី​ម្នាក់​ជាប់​គាំង​ក្នុង​រថ​យន្ត ដែល​ស្ទើរ​លិច​ចូលទន្លេ​ទៅហើយ!

នេះជាហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកដំណើរស្លុតរន្ធត់ចិត្ត ស្ទើរគាំងគ្រប់ៗគ្នា នៅពេលដែលបានឃើញរថយន្តទំនើប SUV ពណ៌ស១គ្រឿង បានកំពុងលិចចូលទៅក្នុងទឹកទន្លេសន្សឹមៗ ខណៈអ្នកបើកបរជាស្រ្តីម្នាក់ កំពុងជាប់គាំងក្នុងនោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវប្រសព្វរវាងផ្លូវ Zhongxiu និងផ្លូវ Haierxiang នៅពេលដែលរថយន្តប្រភេទ SUV ពណ៌ស បើកបរដោយស្រ្តីម្នាក់ ដែលភ្លាមៗនោះ បានបាត់បង់ការគ្រប់គ្រង ហើយបើកធ្លាក់ចូលទៅក្នុងទន្លេ Hao តែម្តង។

តាមរយៈវីដេអូ បានបង្ហាញបុរសចំណាស់ម្នាក់ ចាវទូកទៅកាន់ទីតាំងរថយន្ត ដែលកំពុងលិចផ្នែកខាងមុខសន្សឹមៗ។ នៅពេលទៅដល់ បុរសចំណាស់នោះ បានអើតពិនិត្យមើលមនុស្សខាងក្នុង និងបន្ទាប់មក ក៏បានឃើញបុរសម្នាក់ទៀត ហែលទឹកមកជួយតាមក្រោយផងដែរ។

ទោះជាយ៉ាងណា អ្នកទាំងពីរហាក់រកវិធីសង្គ្រោះពុំឃើញនោះទេ ដោយបានត្រឹមឆ្លេស្លា ស្លន់ដូចគ្នា។ តែពិតជាអរគុណខ្លាំងណាស់ ខណៈរថយន្តលិចចូលក្នុងទឹកកាន់តែខ្លាំងទៅហើយ អ្នកដំណើរក៏បានស្រែកពីលើស្ពានថា ឲ្យវាយបំបែកកញ្ចក់ទៅ! ភ្លាមៗនោះ បុរសដែលហែលទឹកមកជួយ ក៏បានយកដំថ្មដ៏ធំមួយ វាយបំបែកកញ្ចក់ខាងក្រោយ ហើយស្រ្តីម្នាក់ដែលបើកតែឯង ក៏បានលូនចេញទាំងស្ថានភាពទន់ដៃទន់ជើង ហើយបុរសនោះជួយចាប់លើកទាញចូលក្នុងទូកដោយសុវត្ថិភាព។

បុរសចិត្តធម៌​ពីរ​នាក់ ​ដែល​បាន​ជួយ​សង្គ្រោះ​ មិន​បាន​ប្រាប់​ឈ្មោះ​ទេ ដោយបានចាកចេញពីកន្លែងកើតហេតុស្ងាត់ៗរៀងៗខ្លួន។ តែក្រោយមក បើតាមប៉ូលិសបានប្រាប់ឲ្យដឹងថា បុរសជួយសង្គ្រោះទី១ឈ្មោះ Shi Bingsheng អាយុ ៦០ ឆ្នាំ ដែលបានចាវទូកជួយសង្គ្រោះជីវិតស្រ្តីនោះ បានថ្លែង​សរសើរ​ពី​សង្គមយ៉ាងខ្លីថា «ការសង្គ្រោះជីវិតមនុស្ស គឺជាកាតព្វកិច្ច»។ ចំណែកអ្នកសង្គ្រោះហែលទឹកម្នាក់ទៀតឈ្មោះ Wang Bing ដែលមានអាយុ ៤៨ ឆ្នាំ ក៏បាននិយាយផងដែរថា «​ការ​លើក​ដៃ​ជួយ​សង្គ្រោះ​ជីវិត​ នៅ​គ្រា​ដ៏​លំបាក​មួយនេះ ដែលអ្នក​ផ្សេង​នឹងគួរ​ធ្វើ​ដូច​គ្នា»។

ជាមួយនឹងទង្វើដ៏ល្អកម្ររកនេះ អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​សរសើរ៖ «អ្នកសង្គ្រោះទាំងពីរ គឺវីរបុរសពិត! សូមផ្តល់មេដៃសម្រាប់អ្នក!, នេះគឺជាទឹកចិត្តដ៏ប្រពៃ ដែលមិនអាចកាត់ថ្លៃបាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ទស្សនាវីដេអូ => https://www.xinhuathai.com/vdo/https://www.xinhuathai.com/vdo/336931_20230205336931_20230205

×