Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! កំពុង​រៀបការ​ប្រពន្ធ​ស្របច្បា​ប់ ស្រាប់តែ​លេចមុខ​អតីត​មិត្ត​ស្រី​មួយ​ក្រុម មក​បង្ហាញខ្លួន ជាមួយ​ផ្ទាំង​បដា​សរសេរ​ថា…

ថ្មីៗនេះ គេហទំព័រ HK01 បានបង្ហាញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅក្នុងពិធីមង្គលការមួយ នៅក្នុងទីក្រុង Zhenxiang ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន។ នោះគឺនៅពេលដែលនារីមួយក្រុមដែលប្រកាសថាជា «អតីតមិត្តស្រីរបស់កូនកំលោះ» បានប្រមូលផ្តុំគ្នានៅមុខរោងការ ធ្វើឲ្យ​កូន​កំលោះ​កូនក្រមុំ ​រួម​ទាំង​ភ្ញៀវ​ជា​ច្រើន​ដែល​មក​ចូលរួម ភ្ញាក់ផ្អើល ស្រឡាំងកាំងគ្រប់គ្នាតែម្តង។

យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ខណៈពេលដែលគូស្វាមីភរិយាថ្មីថ្មោងកំពុងដឹកចាប់ដៃគ្នាចូលរោងការនោះ ស្រាប់តែលេចមុខនារីមួយក្រុមមានគ្នា១០នាក់ បានលេចមុខក្នុងពិធីដោយទឹកមុខញញឹមយ៉ាងរីករាយ រួម​ជាមួយ​ផ្ទាំងក្រណាត់ពណ៌ក្រហម​ដែល​មាន​អក្សរ​ពណ៌​លឿង​​​សរសេរ​ថា «យើង​ជា​ក្រុម​អតីត​មិត្តស្រី​របស់ Chen Song ដែលបាន​បោះបង់ចោលពួកយើងមកដល់​នៅ​ថ្ងៃ​នេះ»។ ហើយពិតណាស់ នៅ​ពេល​ដែល​​ឃើញបែបនេះ ទាំងកូនកំលោះកូនក្រមុំ បាន​បញ្ចេញ​ទឹក​មុខ​ខ្មាស​អៀនជាខ្លាំង ហើយស្ថានភាពពេលនោះក៏សង្កេតឃើញហាក់ដូចជាតានតឹង។

បន្ទាប់ពីវីដេអូឃ្លីបនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម វាបានក្លាយជាប្រធានបទនៃការពិភាក្សា។ ទោះយ៉ាងណា ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយអនឡាញ ក៏បានស៊ើបអង្កេតរកការពិត ហើយបានរកឃើញថា មនុស្សម្នាក់ដែលបានចូលរួមក្នុងពិធីមង្គលការ បានបង្ហើបថា ក្រុមនារីទាំងនោះគឺពិតជាបានធ្វើរឿងនេះឡើងនៅក្នុងពិធីមង្គលការនោះមែន។ ប៉ុន្តែ​នៅ​ពេល​គាត់​សួរ​ទៅ​នារី​មួយ​ក្រុមនោះ ដែល​ថា​ជា​អតីត​មិត្ត​ស្រី​របស់​កូន​កំលោះ​ បែរ​ជា​ឆ្លើយ​ថា​សុទ្ធ​តែ​ជា​ការ​សម្តែង។

ចំណែកអ្នកលេងម្នាក់ទៀត ក៏បានអះអាងថា ពួកនាងគឺជាបងប្អូនជីដូនមួយកូនកំលោះ។ រីឯអ្នកបង្ហោះឃ្លីបនេះ ក៏បានចេញមុខបកស្រាយថា ពួកនាងគឺជាក្រុមមិត្តភក្តិ ដែលបានធ្វើរឿងបង្កការភ្ញាក់ផ្អើលនេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការរិះគន់ក្នុងពិភពអនឡាញ បានកើនកំដៅ ខណៈមហាជនជាច្រើនបាននិយាយបែបនេះថា «តើបំប្លែងបែបនេះមែន!?, បើជាការលេងសើច ហេតុអ្វីមុខកូនក្រមុំមើលទៅដូចជាមិនសប្បាយចិត្តសោះអ៊ីចឹង, អូហ៍! នេះជារឿងកំប្លែង? មើលមិនឃើញមានអ្នកណាសើចបន្តិចផង!»។ ខណៈអ្នកលេងអ៊ីនធើរណែតមួយចំនួនក៏បានសរសើរក្នុងន័យចំអកថា «ប្រសិនបើវាជាការពិតមែន កូនកំលោះពិតជាអស្ចារ្យណាស់ ដែលមានអតីតមិត្តស្រីច្រើនអនេក មកជួបជុំគ្នាយ៉ាងសុខស្រួលបែបនេះ ប៉ុន្តែ ម្នាក់ៗក្នុងពិធីមុខមិនរីកសោះ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×