Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ណា​មិន​ឆ្អែតចិត្ត! ខំ​ទិញ​រថយន្ត​ទំនើប Tesla កាដូ​ខួបកំណើត​កូនស្រី​គម្រប់១៦ឆ្នាំ តែ​មិន​នឹកស្មាន​កូនស្រី បែរ​បញ្ចេញ​ទង្វើ​ដ៏​មិនដឹង​គុណដាក់បែបនេះ…

គេហទំព័រ Nextapple បានបង្ហាញវីដេអូឃ្លីបមួយនៅលើ TikTok របស់ស្រ្តីជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកម្នាក់ ដែលបានក្លាយជាប្រធានបទបង្កការវែកញែកដ៏ចម្រូងចម្រាស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់​ពី​នាង​បានស៊ើបប្រាយ (surprise) ​កាដូ​ថ្ងៃ​ខួប​កំណើត​​កូន​ស្រី​អាយុ ១៦ ឆ្នាំ ជាមួយឡាន​ទំនើប Tesla មួយ​គ្រឿង និងរួម​ជាមួយ​ស្រោមសំបុត្រ​លុយផងដែរ។ ប៉ុន្តែវាប្រែជាកាដូអត់តម្លៃ និងធ្វើឲ្យស្រ្តីជាម្តាយឈឺចាប់យ៉ាងខ្លាំង នៅពេលបានឃើញឃើញ​ប្រតិកម្ម​របស់​កូន​ស្រីដាក់បែបនេះ។

តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញស្រ្តីជាម្តាយបានរៀបចំកាដូដ៏ធំមួយ គឺរថយន្តទំនើប Tesla ពណ៌ខ្មៅ ថ្មីសន្លាង១គ្រឿង មកចតនៅមុខផ្ទះរបស់នាង មុន​ដើរចូលក្នុងផ្ទះហៅកូនស្រីចេញក្រៅ ដោយ​ប្រើ​ក្រណាត់​បិទ​ភ្នែក​​។ ប៉ុន្តែ ស្រាប់តែនៅពេលកូនប្រុសតូចម្នាក់របស់នាង ទៅចាប់ទាញក្រណាត់​ចេញពី​ភ្នែក ស្រាប់តែកូនស្រីបងនោះ បាន​ផ្ទុះ​ការ​មិន​ពេញ​ចិត្ត​ភ្លាមៗតែម្តង ដោយបាន​ត្អូញត្អែរ​ថា ​នាង​មិន​ពេញ​ចិត្ត នាង​ខឹង​ខ្លាំង​ណាស់ ដោយ​បាន​ប្រាប់​ម្តាយ​ថា ស្រលាញ់រថយន្ត​ម៉ាក​ផ្សេង។ កូនស្រីរូបនេះបាននិយាយទាំងមិនពេញចិត្តថា «ខ្ញុំមិនចូលចិត្តរថភ្លើងអគ្គិសនីទេ ខ្ញុំចង់បានរថយន្ត Mercedes Benz ពណ៌ផ្កាឈូក ខ្ញុំមិនចូលចិត្ត Tesla ទេ…»។

ទោះ​បី​ជា​យ៉ាង​ណា ម្ដាយ​នៅ​តែ​ព្យាយាម​ ដើម្បី​ឲ្យកូន​ស្រី​ជា​ទី​ស្រឡាញ់ទទួលយក ដោយ​បាន​និយាយ​ថា មាន​ស្រោម​សំបុត្រ​សាច់​ប្រាក់​មួយ​ផង​ដែរ ដែល​សង្ឃឹមថា កូនស្រីនឹងពេញចិត្តពុំខាន ដោយមានចំនួន ១,៦០០ ដុល្លារអាមេរិក ។ ទោះជាយ៉ាងណា កូនស្រីរូបនេះ ក៏មិនពេញចិត្តទៀតដែរ ដោយបានត្អូញត្អែរថា ចំនួននេះតិចខ្លាំងណាស់ វាមិនគ្រប់គ្រាន់សម្រាប់នាងក្នុងការប្រារព្ធខួបកំណើតរបស់នាងបានទេ។

មិនត្រឹមតែប៉ុណ្ណឹងទេ កូនស្រីរូបនេះ ក៏បានប្រាប់ម្តាយយករថយន្តនេះទៅឲ្យឆ្ងាយ និងប្រគល់កូនសោឲ្យវិញ រួចយកដៃគ្រវាត់គ្រឿងតុបតែងនៅលើក្បាលរថយន្ត ឲ្យធ្លាក់រាយប៉ាយលើដី និងបាន​ស្រែក​ថា «នេះ​ជា​ថ្ងៃ​ខួប​កំណើត​ដ៏​អាក្រក់​បំផុត​របស់​ខ្ញុំ» មុនពេលដើរចូលក្នុងផ្ទះ ខណៈ​ម្តាយ​របស់​នាង​ដែល​កំពុង​ថត​ឃ្លីប​នោះ​ បាន​និយាយ​ថា នាង​ពិតជាមានការសោកស្ដាយ​ជា​ខ្លាំង។

បន្ទាប់មក ស្រ្តីជាម្ដាយ ក៏បានបង្ហោះ​ឃ្លីប​វីដេអូនេះ ដោយ​បាន​សរសេរបញ្ជាក់​ថា៖ «Surprise ខួប​កំណើត​គម្រប់​១៦​ឆ្នាំ​របស់​កូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ​ជាមួយ​កាដូ​ដ៏​ពិសេស ប៉ុន្តែ​នាង​មិន​បាន​ចូល​ចិត្ត​សោះ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​តូចចិត្តខ្លាំង​ណាស់ ខ្ញុំ​ទ្រាំ​មិន​បាន​ទៅនឹងទង្វើរបស់​កូនស្រី​មិន​កតញ្ញូ​ម្នាក់​នេះទេ!»។ ឃ្លីបនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយវាត្រូវបានមើលច្រើនជាង ១៩.៧ លានដង។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងការរិះគន់ថា «នាងពិតជាសំណាងហើយ ដែលមានម្តាយចិត្តល្អបែបនេះ ប៉ុន្តែ​ មិននឹកស្មាននាង​ធ្វើ​ឲ្យ​ចិត្ត​ម្តាយ​នាង​ឈឺ​ចាប់បែបនេះ»។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ មនុស្សជាច្រើនបាននិយាយថា «មូលហេតុគឺដោយសារតែការចិញ្ចឹមកូនរបស់នាង ​ធ្វើ​បាប​កូន​ខ្លាំង​ពេក រហូត​ធ្វើ​ឲ្យ​កូន​ខូច​ចិត្ត​បែប​នេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@neshieslife2340 Surprised my daughter with her sweet 16 gift and she didn’t even like it I’m so piss right know I can’t stand a ungrateful kids!😰😓😥😥 #spoiledkids#momlife #viralvideos ♬ original sound – Neshie’s life
×