Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនកំលោះ​វ័​យ ៦៦ឆ្នាំ ដឹកដៃ​កូនក្រមុំ​វ័យ ៦៤ឆ្នាំ ចូល​រោងការ​ផ្អើល​អ្នកក្រចេះ មូលហេតុ​ដោយសារ…

មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញកូនកំលោះ-កូនក្រមុំ វ័យចំណាស់មួយគូ ពោលគឺមានវ័យសុទ្ធតែជាង ៦០ឆ្នាំ ទៅហើយ បានសម្រេចដឹកដៃគ្នាចូលរោងជ័យ ដោយមានបងប្អូនកូនក្មួយ សាច់ញាតិទាំងសងខាង និងមិត្តភក្តិជិតឆ្ងាយ មកចូលរួមសាទរឲ្យព័រជ័យយ៉ាងអធិកអធម។

យ៉ាងណាមិញ ពិធីអាពាហ៍ពិពាហ៍នេះផងដែរ ត្រូវបានធ្វើឡើងនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ កូនកំលោះមានឈ្មោះ ទួច គឹមហេង ឆ្នាំនេះលោកមានអាយុ ៦៦ ឆ្នាំ ហើយ ខណៈកូនក្រមុំមានឈ្មោះ ឃឹម សុភី អាយុ ៦៤ ឆ្នាំ។

បើតាមលោក ពាក់មី និងអ្នកនាង ខាត់ សុឃីម បានប្រាប់នៅក្នុងពិធីកាត់សក់បង្កក់សិរីដល់កូនកំលោះកូនក្រមុំវ័យចំណាស់ទាំងពីរ ឲ្យដឹងថា តាមពិតទៅ ពួកគាត់មិនមែនជាគូស្នេហ៍ថ្មីថ្មោងនោះទេ ដោយពួកគាត់ជាប្តីប្រពន្ធនឹងគ្នាមានកូនមានចៅរួចទៅហើយ ប៉ុន្តែ ដោយសារតែនៅជំនាន់សម័យប៉ុលពត អង្គការចាប់ផ្សំផ្គុំយកគ្នាជាប្តីប្រពន្ធ ដោយពុំបានរៀបការត្រឹមត្រូវ ទើបពេលនេះ លោកនិងភរិយា រួមនិងកូនៗ ក៏បានសម្រេចធ្វើពិធីមង្គលនេះតែម្តងទៅ។

ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញ «អ្នកកំដរ» ទាំងសងខាង​ ក៏មានវ័យស្របាក់ស្របាលនឹងកូនកំលោះកូនក្រមុំ សុទ្ធតែជាង ៦០ ឆ្នាំ ដែរ ក៏បានខមិនលេងសើចឲ្យនាំគ្នាចាក់កន្ទុយលេខថា៖ « សុំអូសខ្ទង់ ៦០ គ្រប់ប៉ុស្តិ៍ ចាក់ទៅដឹងតែមិនខុសទេ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×