Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធាចារ្យសិល្បៈចំនួន៩រូប ទទួលបានគោរមងារ ជាមត៌កមនុស្សរស់ ពីព្រះមហាក្សត្រ

ភ្នំពេញ ៖ ព្រះកុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធបតី ស្តេចប្រោសព្រះរាជទានគោរមងារ ជាមត៌កមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ព្រឹទ្ធាសិល្បៈទាំង០៩រូបដែលមានទេពកោសល្យ និងស្នាដៃនៅក្នុងវិស័យសិល្បៈ។

ព្រឹទ្ធាចារ្យទាំង៩រូបនោះរួមមានមាន ៖
១- ព្រឹទ្ធាចារ្យសិល្បៈ គិន យិន ជាគរុនាដកា គិន យិន
២- ព្រឹទ្ធាចារ្យ ជា យុទ្ធ ជាទេពហត្ថកោសល្យ ជា យុទ្ធ
៣- ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន ជាចម្មការភិរក្ស ជៀន សុផាន
៤- ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន ជាពិភត្តិតន្តី ញុច ហឿន
៥- ព្រឹទ្ធាចារ្យសិល្បៈ ណាន សម័យ ជានាដកីនិម្មិត ណាន សម័យ
៦- ព្រឹទ្ធាចារ្យសិល្បៈ ប៊ិន វិន ជាបោរាណាចារ្យប៊ិន វិន
៧- ព្រឹទ្ធាចារ្យ ម៉ក់ ជាង ជាទេពសោភ័ណម៉ក់ ជាង
៨-ព្រឹទ្ធាចារ្យសិល្បៈ ឯល ពេជ ជាទេពវោហារ ឯល ពេជ
៩-ព្រឹទ្ធាចារ្យ អ៉ឹម ស្រួន ជាមហាទេពគរុវិជ្ជា អ៉ឹម ស្រួល ។

ដោយព្រះរាជហឫទ័យស្រឡាញ់រក្សាការពារមរតកវប្បធម៌ជាតិខ្មែរ ព្រះកូណាជាអម្ចាស់ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងផ្តល់គោរមងារមរតកមនុស្សរស់នេះឡើងដើម្បីតបស្នងដល់ការលះបង់កម្លាំង កាយចិត្ត ពេលវេលាសឹងមួយជីវិតរបស់លោកព្រឹទ្ធាចារ្យទាំង៩រូបនេះចំពោះ វប្បធម៌ សិល្បៈជាតិខ្មែរ។
ជាការកត់ការជ្រើសរើសព្រឹទ្ធាចារ្យអោយទទួលគោរមងារជាមត៌កមនុស្សរស់ នាពេលនេះ គឺជាការបន្ថែមទៅលើព្រឹទ្ធចារ្យដែលជាមត៌កមនុស្ស បានទទួលមរណភាពមួយចំនួន។
ព្រឹទ្ធចារ្យមត៌កមនុស្សរស់ដែលបានទទួលមរណភាពនោះរួមមានព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារទេវនាដនិម្មិត បានទទួលមរណភាពកាលពីឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ។ ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៣ឆ្នាំ។ សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារជាទេពនាដវដ្ដីឯក។ ទ្រង់បានសុគតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា។ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារភិរម្យវោហារ។ ព្រឹទ្ធាចារ្យ បានធ្វើមរណកាលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។

ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារ វិសេសនាដកាវិជ្ជា បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។ ព្រឹទ្ធាចារ្យ អ៊ុ សាមិត្ត គោរមងារ នាដភក្ដីនិម្មិត។ ព្រឹទ្ធាចារ្យបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងជន្មាយុ៨៣ឆ្នាំ។
ព្រឹទ្ធាចារ្យ សុខ ឌុត គោរមងារ កោសល្យតន្ត្រីវិជ្ជាធរ។ ព្រឹទ្ធាចារ្យ បានទទួលមរណភាពនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩១ឆ្នាំ។ ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារជាទេពបញ្ញាកោសល្យវិជ្ជា។ ព្រឹទ្ធាចារ្យបានចែកឋាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៦ឆ្នាំ។ រក្សាសិទ្ធិដោយ ៖ សំណាង SV

×