ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកញ្ញាឯកសង្រ្កាន្ត ដែលបាន បង្កើតឡើង៣លើកមកហើយនោះ កំពុងតែទទួលបាន ការចាប់ចិត្តនិងតាមដានពីសំណាក់អ្នកគាំទ្រ។ កម្មវិធីមួយនេះ បានដំណើរការ រួចរាល់ជាថ្មីទៀត ដោយបានបិទបញ្ចប់ នាព្រលប់ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៣ ដោយមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាផងដែរ។ ឆ្នាំនេះ ម្ចាស់មុដបាន ទៅលើ កញ្ញា អ៊ិន ម៉ូលីកា ដែលតំណាងឲ្យខេត្តសៀមរាប និងមានចរិយាសម្បត្តិល្អសមសួន អាចធ្វើជាអ្នកតំណាងទេវតា ឆ្នាំថ្មីឆាប់ៗខាងមុខនេះ។

មានការភញាក់ផ្អើលជាថ្មី ពេញបណ្តាញសង្គម ដោយសារម្ចាស់មកុដ កញ្ញាឯកសង្រ្កាន្តឆ្នាំថ្មី២០២៣ ត្រូវបានទម្លាយអោយដឹងថា ជាបងបង្កើត របស់បវរកញ្ញាអ៊ិន លក្ខិណា Miss Supranational Cambodia 2022 ។ ជ័យលាភីនេះ បង្កអោយ មានការចាប់អារម្មណ៍ខ្លាំង ព្រោះ បានទាញអោយ ២នាក់បងប្អូននេះ ក្លាយជាទីចាប់អារម្មណ៍ ហើយធ្វើអោយ គ្រប់គ្នាស្ងើចសរសើរថា ពិតជាមានការតស៊ូលើវិស័យបវរកញ្ញា។ បងប្អូន២រូបនេះ បានឆ្លងកាត់ វិថីបវរកញ្ញានេះ បានជាច្រើនវេទិកា រហូតម្នាក់ៗ ដណ្តើមមកុដ បានដូចៗគ្នា ពិតជាមានការតស៊ូមិនតិចនោះទេ។

ពិតជាសក្ដិសមណាស់! រកឃើញហើយតួអង្គតំណាងទេវតាឆ្នាំថ្មី គឺបានទៅលើកញ្ញា អ៉ិន ម៉ូលីកា ធីតាតំណាងឲ្យខេត្តសៀមរាប។ ម៉ូលីកា អាយុ២៣ឆ្នាំ កម្ពស់១៧២cm ម្ចាស់មុដថ្មីនេះ និងក្លាយជាតួអង្គទេវតាឆ្នាំ២០២៣ ជាម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៤ នឹងត្រូវក្លាយជាតួអង្គតំណាងទេវតាឆ្នាំថ្មី ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ អ៊ិន ម៉ូលីកា បានតស៊ូយកឈ្នះពីបេក្ខភាពផ្សេងៗ បានល្អពីមួយវគ្គទៅមួយវគ្គ ធ្វើឲ្យគណៈកម្មាការទាំងឡាយ មានការកោតសរសើរ ហើយបានដៅនាងឲ្យក្លាយជារាជនីមកុដ ក្នុងឆ្នាំ២០២៣នេះតែម្តង។ នាងបានឆ្លើយ សំណួរត្រូវចិត្តគណៈកម្មាការ ដោយបាន ពេញចិត្តហើយជ្រើសរើស នាងជាតួឯក ។ គន់មើលមុខមាត់នាង គឺស្រស់ស្រទន់ និងមាន ភាពទាក់ទាញ ទម្រង់មុខបែបខ្មែរ ដំណើរសមសួន គន់យូរកានតែចូលចិត្ត។

បើរំលឹកដល់រូបប្អូន ស្រីនាងវិញ កញ្ញា អ៊ិន លក្ខិណា តស៊ូ ប្រកួតលើផ្នែកបវរកញ្ញានេះច្រើនដង ទោះជាបរាជ័យបែបណា។ លក្ខិណា ធ្លាប់ប្រឡងMiss Grand Cambodia 2021 ជាប់លេខ២ ហើយក្លាយជាម្ចាស់មកុដ Miss Supranational Cambodia តែម្តង។
ចំពោះចំណាត់ថ្នាក់កញ្ញាឯកសង្រ្កាន្ត ២០២៣មាន៖
•ធីតាឯកសង្ក្រាន្តរដូវកាលទី៤ អ៉ិន ម៉ូលីកា ធីតាសៀមរាប
•រងលំដាប់ទី១ សៀ គីមស័ង ធីតាកំពង់ចាម
•រងលំដាប់ទី២ ចន្ធី ដាឡែន ធីតាត្បូងឃ្មុំ
•រងលំដាប់ទី៣ ភូ ផាត់ទីយ៉ា ធីតាកោះកុង
•រងលំដាប់ទី៤ ម៉ៅ រស្ម៉ី ធីតាកំពង់ឆ្នាំង
•រងលំដាប់ទី៥ ថុន មរកត ធីតាព្រះសីហនុ
•រងលំដាប់ទី៦ លី នីម៉ា ធីតាបាត់ដំបង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម













