Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ល៉ឹង​ៗ​ផង! ព្រោះតែ​ស្រលាញ់​និង​គាំទ្រ ម្នា​ក់ៗ​ខំ​ឡើងដើម​ឈើ ពិសេស​ឈរ «ទ្រោប» ខ្សែ​ភ្លើង​ផ្ទាល់​ៗ ឃើញ​ហើយពិតជា​ស្រៀវ​ជំនួស

ការប្រកួតដ៏កក្រើកក្នុងកម្មវិធីវើកប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ រវាងកីឡាករជាតិ និងអន្តរជាតិជាច្រើនគូ ជាពិសេសចង់ឃើញការប្រកួតគូដណ្ដើមខ្សែក្រវាត់ IPCC KUN KHMER រវាងកីឡាករជើងខ្លាំងកម្ពុជា ធឿន ធារ៉ា និងកីឡាករប្រេស៊ីល Thiago សង្កេតឃើញថា មានបងប្អូនអ្នកស្នេហ៍កីឡាប្រដាល់ទាំងប្រុសទាំងស្រីៗ បានមកចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្តង នៅលើទឹកដីខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ដោយឡែក ក្រឡេកមកមើលរូបភាពទាំងនេះវិញ នៅយប់នៃការប្រកួតដ៏កក្រើកនោះ គឺពិតជាគួរឲ្យខ្លោចចិត្តជាខ្លាំង ខណៈឃើញបងប្អូនអ្នកមកទស្សនា បាននាំគ្នាឡើងលើដើមឈើបែបនេះ ។ លើសពីនេះ អ្វីដែលគួរឲ្យហួសចិត្តកាន់តែខ្លាំងទៀតនោះ គឺក្នុងនោះ មានអ្នកទស្សនាមួយក្រុមធំ ដល់ថ្នាក់នាំគ្នាឡើងឈរ «ទ្រោប» ពីលើខ្សែភ្លើងផ្ទាល់ៗតែម្តង ដោយមិនខ្លាចពីគ្រោះថ្នាក់ដល់អាយុជីវិតសោះឡើយ។

ទោះជាយ៉ាងណា នេះចាត់ទុកថាជាសំណាងហើយ ដែលពុំមានរឿងអ្វីកើតឡើង ពុំនោះទេ នឹងច្បាស់ជាទុក្ខសោកផ្អើលប្រទេសទៀតហើយ ព្រោះថា ចំនួនមនុស្សដែលប្រឈមនឹងខ្សែភ្លើង គឺមិនតិចនាក់នោះទេ នេះបើតាមការពិនិត្យឃើញតាមរយៈភាពជាក់ស្តែង។

ក្រោយពីបានឃើញទិដ្ឋភាពនេះហើយ អ្នកលេងបណ្តាញសង្គម ម្នាក់ៗបានលើកឡើងទាំងហួសចិត្តថា «ហ៊ឹម… ហេតុតែស្រលាញ់និងគាំទ្រ ពួកគាត់ភ្លេចគិតថាជាខ្សែភ្លើង បើឆក់គឺចប់ហើយ។ រីឯអ្នកខ្លះទៀត ក៏បានស្តីបន្ទោសថា «ព្រោះតែខ្វះចំណេះ ទើបពួកគាត់យកអាយុជីវិតមកប្រថុយបែបនេះ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×