Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមពិចារណា! ម្ចាស់​ឆ្កែ និង​អ្នក​រត់ PassApp ឈ្លោះ​គ្នា​បែកផ្សែ​ង រឿង​ឲ្យ​ឆ្កែ​ពាក់គ្នា​លើ​កង់​បី បណ្តាល​ឲ្យ​ប្រឡាក់​សុទ្ធ​តែ…

កាលពីម្សិលមិញនេះ​ មានរឿងរ៉ាវថ្មីចែសមួយ បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង ទាក់ទងករណីឈ្លោះប្រកែកឡើងតឹងសរសៃកដាក់គ្នា រវាងអ្នករត់កង់បី (PassApp) និងអ្នកដំណើរជាប្តីប្រពន្ធ១គូ ដោយសារតែបណ្តែតបណ្តោយឲ្យឆ្កែញីឆ្កែឈ្មោលរបស់ខ្លួន «ពាក់គ្នា» នៅលើកង់បី និងសូម្បីតែមានឈាមប្រឡាក់ទៀតផង។

នេះបើតាមអ្នករត់កង់បីដែលមានគណនីហ្វេសប៊ុកឈ្មោះ បងរ៉ុង ពុកឫស្សីលើ បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា៖ «សូមផ្ដាំទៅអ្នករត់កង់បី បើអាចជៀសដឹកឆ្កែបានឈប់ដឹកទៅ។ មើលទង្វើម្ចាស់ឆ្កែទៅ គាត់បានប្រាប់ខ្ញុំថាមិនអីទេ ម្ចាស់ស្រីឱ្យឆ្កែគាត់ពាក់គ្នាលើកង់បីខ្ញុំទៀត ហើយខ្ញុំសូមទាមទារតែលាងសាប៊ូឱ្យខ្ញុំ ស្រាប់តែគាត់ខឹងគាត់ថា បាញ់ទឹកស្អាតហើយ ហើយខ្ញុំមិនព្រមបានជាទាក់ពាក្យសម្ដីនិងគ្នា»។

ដោយឡែក បើតាមរយៈវីដេអូ បានបង្ហាញឲ្យឃើញស្រ្តីជាម្ចាស់ឆ្កែបានបាញ់ទឹក និងលាងសាប៊ូ ឲ្យយ៉ាងស្អាត ពុំមានប្រឡាក់ឈាមទៀតទេ។ ប៉ុន្តែ នៅពេលនោះ ម្ចាស់កង់បីមិនសុខចិត្ត គឺចង់ឲ្យយកក្រណាត់មកជូតថែមទៀត ជាហេតុធ្វើឲ្យម្ចាស់ឆ្កែជាប្តីប្រពន្ធ កាន់តែផ្ទុះកំហឹង ដោយតបទៅវិញផាំងៗថា «មិនជូត ចង់ម៉េច! ព្រោះលាងដាក់សាប៊ូឲ្យស្អាតប៉ុណ្ណឹងហើយ»។

ទោះជាយ៉ាងណា ចុងក្រោយ ភាគីទាំងពីរបានបញ្ចប់ការឈ្លោះគ្នា ខណៈម្ចាស់កង់បី បានទាមទារថ្លៃឈ្នួលដឹកអស់ជាង ៩០០០ រៀល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×