Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​គ្រូពេទ្យ! តៃកុង បើកឡាន​ទាំង​របួ​ស ទៅកាន់​មន្ទីរពេទ្យ ខណៈ​ព្រូ​ម្នាក់​ជាប់នឹង​កាប៊ី​ន បន្ទាប់​បុ.ក​គ្នា​ជាមួ​យ…

អ្នកបើកឡានដឹកទំនិញ១គ្រឿង រួមទាំងមិត្តភក្តិម្នាក់ (ព្រូឡាន) បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សាធារណជន នៅពេលដែលគាត់បានបើកឡានដឹកទំនិញដែលជួបគ្រោះថ្នាក់ ទាំងរងរបួសទាំងពីរនាក់ ទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Jitra កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត Othman Warijo នាយកផ្នែកសុខភាពរដ្ឋ Kedah បាននិយាយថា បុគ្គលិកមន្ទីរពេទ្យ ពិតជាមានការភ្ញាក់ផ្អើល ចំពោះការមកដល់នៃឡានដឹកទំនិញ១គ្រឿង ដែលបានឈប់នៅមុខអង្គភាពសង្គ្រោះបន្ទាន់ នៅម៉ោងប្រហែល ៤ រសៀល។

លោក​ Othman បានឲ្យដឹងថា ខាង​មន្ទីរពេទ្យ ​មិន​បាន​ទទួល​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់ ​អំពី​គ្រោះថ្នាក់​ដែល​បាន​កើត​ឡើង​លើ​រថយន្ត​ដឹក​ទំនិញ​មុន​នោះ​ទេ។ ប៉ុន្តែ ពេល​មក​ដល់​អង្គភាព​សង្គ្រោះ​បន្ទាន់ អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​បាន​រង​របួស​ស្រាល​ប៉ុណ្ណោះ ខណៈ​មិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលជាព្រូ ​ត្រូវ​ជាប់ខ្លួន​ខ្ទប់​នឹង​កៅអី​អ្នក​ដំណើរ ស្ថិតក្នុងស្ថានភាពឈឺចុកចាប់យ៉ាងខ្លាំង។

លោក​បាន​ថ្លែង​ថា​៖ «​បុគ្គលិក​មន្ទីរពេទ្យ ​បានជួយសង្គ្រោះដោះខ្លួនរបស់គាត់​ចេញពីការជាប់គាំងក្នុងកាប៊ីន មុនពេល​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​ក្រហម​ភ្លាមៗ ​ដើម្បី​ព្យាបាល​បន្ថែម​»​។

លោក​វេជ្ជបណ្ឌិត Othman បាន​និយាយ​ថា ផ្អែក​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ បានឲ្យដឹងថា ឡាន​ដឹកទំនិញនេះ ​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ ជាមួយគោយន្តច្រូត​ស្រូវ ​នៅ​ភូមិ Jalan Sungai Korok ស្រុក Jitra។

ទោះជាយ៉ាងណា វីដេអូឃ្លីបនៃឧបទ្ទវហេតុនេះ បានរីករាលដាលនៅលើ TikTok ដែលមានអ្នកចូលមើលជិត 200,000 ដង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@ismailtowing24jam

Allahuakbar..Tersepit dalam lori..

♬ bunyi asal – IsmailTowing24jam
×