Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្វេងយល់ ចំណុចមួយចំនួនអំពីសត្វក្ងោក ដែលជ្រើសចេញជាឈុតតំណាងជាតិ គ្រងដោយ ប៊ី សុធារី ប្រកួតកម្មវិធី Miss Charm2023

spot_img

ភ្នំពេញ ៖ រាជនីមយូរ៉ា National costume of miss charm Cambodia ឈុតត្រូវបានដកស្រង់ចេញពីសត្វក្ងោក សត្វតំណាងអោយភាពបរិសុទ្ធ ។ ជាសត្វដែលដំណាងអោយស្ដេចស្រីដែលមានឥទ្ធិពលមានអំណាច ក្ងោកជាប្រភេទសត្វបក្សីមួយដែលសម្ដូរបំផុតនៅក្នុងខេត្តប៉ៃលិននៃប្រទេសកម្ពុជា។ ដូចនេះហើយទើបខ្មែរយើងតាំងពីបុរាណបានបង្កើតរបាំជាច្រើន ដែលទាក់ទងហ្នឹងសត្វក្ងោករបស់កម្ពុជា ព្រោះសត្វនេះមានរោមខ្លួនស្អាតលើសអស់សត្វនាៗ។ លើសពីនេះតំណាងអោយសិរីសួស្ដី ហើយសព្វថ្ងៃនេះជាសត្វមួយប្រភេទ ដែលមានតិចតួចបំផុត នៅជាកម្ពុជា ទើបមានការអភិរក្ស ថែរក្សារជាសម្បត្តិរបស់ជាតិ។

យ៉ាង កញ្ញាប៊ី សុធារី កំពុងប្រកួត Miss Charm 2023 តំណាងអោយកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ ដណ្តើមយកប្រជាប្រិយភាព លើវិញ្ញាសា ដែលគេដាក់ជូន។ បវរកញ្ញា ដងខ្លួនស្រលូន នាងកំពុងមាន វត្តមានប្រកួត នៅក្នុងប្រទេសវៀតណាម ហើយក៏ជួបប៉ះសុទ្ឋតែនារីៗជើងខ្លាំង មកពីប្រទេសផ្សេងៗ ដែលតម្រូវអោយនាងផ្ចិតផ្ចង់ស្មារតីឲ្យបានល្អក្នុងការប្រឡងទោះជាមានបទពិសោធន៍ ស្គាល់ឆាក និងដឹងពីការដើរបែបណា។

កញ្ញាប៊ី សុធារី ត្រូវបានអ្នកគាំទ្រនិយាយថា នាងឆ្លាតដោយសារតែកញ្ញា ផ្លាស់ប្ដូរឈុតសម្រាប់វគ្គCloses Door interview ( បន្ទប់សម្រាប់សម្ភាសន៍) មិនទាន់ កញ្ញាក៏មានគំនិតឆ្នៃប្រឌិតមួយ គឺយកក្រម៉ាខ្មែរមកឆ្នៃធ្វើជាសំពត់ស្លៀកតែម្ដង ។ មានអីមើលទៅស្អាតម៉្យាងដែរសំខាន់មើលទៅប្លែកទៀតផង។ នាង និងបេក្ខភាពជាច្រើនទៀតបាន ឆ្លងកាត់នូវបណ្តាវិញ្ញាសា ផ្សេងៗបានប៉ុន្មានវគ្គហើយ ដូចជា ឈុតហែលទឹក និងឈុតមួយចំនួន។ ឆាប់ៗនេះ នាងក៏ត្រូវមកបង្ហាញនូវឈុតតំណាងជាតិ ដោយបានចូលមកសម្រិតសម្រាំង រួចហើយនៅឡើយតែវគ្គ ឡើងឆាកសម្តែងយកភាពទាក់ទាញ។

ប៊ី សុធារី បានឆ្លងកាត់វិស័យ បវរកញ្ញា ច្រើនដងមកហើយ ដោយនាង មិនបាន ដកថយពីវិស័យនេះ គឺទទួលយក ឱកាសថ្មីៗ ដើម្បីបង្ហាញសមត្ថភាពឲ្យគេមើលឃើញ ស្នាដៃ និងភាពតស៊ូ។ ក្រៅពីតួនាទីបវរកញ្ញា នាងក៍ជា តារាសម្តែងម្នាក់ ក្នុងខ្សែភាពយន្តភាគ «ម្ចាស់កីតម្រាញ» ដែលចាក់ផ្សាយនាទូរទស្សន៍ហង្សមាស ហើយត្រូវអ្នកដឹកនាំរឿងលោក កៅ សីហា សម្តែងជាតួសម្តែងកាចឆ្នាស់។

ប៊ី សុធារី បានធ្វើការLive នៅលើបណ្តាញសង្គម របស់នាងថា នាង និងខិតខំព្យាយាមអោយអស់ទ្ឋភាព ក្នុងការប្រកួតមួយនេះ។ នាងអរគុណអ្នកគាំទ្រ ដែលបាន តាមដាន និងជួយផ្តល់គំនិតស្ថាបនា ចំពោះការខុសឆ្គង។ នៅមានវគ្គសំខាន់ៗទៀតដែលបន្តប្រកួត។ យ៉ាងណាក្រុមអ្នកគាំទ្រ កំពុងតាមដានហើយ រង់ចាំមើលថា សុធារី បានលទ្ឋផលអ្វីខ្លះ ពេលចប់ប្រកួត និងជូនពរនាងឲ្យជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×