ព្រះពុទ្ឋតំណាងអោយធម៌ សេចក្តីសុខ សេចក្តីស្ងប់ សុភមង្គល ទំនុកចិត្ត និងភាពក្លាហាន។ ប្រជាជនខ្មែរប្រហែល ៩០ភាគរយ មាន ជំនឿ និងជាអ្នកប្រតិបត្តិដើរតាមសានាព្រះពុទ្ឋ។
ប្រជាជនខ្មែរមួយចំនួនធំ ជាពិសេសមនុស្សចាស់ចូលចិត្ត ដាក់រូបចម្លាក់ព្រះពុទ្ឋ ឬផ្ទាំងគំនូរ នៅក្នុងគេហដ្ឋាន ព្រោះថាពួកគាត់ជឿថា ព្រះនឹងតាមថែរក្សាក្រុមគ្រួសាររបស់ពួកគាត់់។
នេះគឺជាវិធីខ្លះៗក្នុងការដាក់តាំងរូបព្រះពុទ្ឋអោយបានត្រឹមត្រូវ៖
– ជាទូទៅគេដាក់តាំងនៅទីអសនៈខ្ពស់ (កុំដាក់នៅក្បែរទូរទឹកកក ឬនៅក្បែរ វត្ថុណាដែលខ្ពស់ជាង)
– ហាមដាក់នៅទីទាបៗដាច់ខាត ឬដាក់ ផ្ទាល់នឹងឥដ្ឋ
– ដាក់បែរមុខទៅរកទ្វារធំ (តាមជំនឿ ការបែរមុខទៅទ្វារធំ នឹងអាចជួយម្ចាស់ផ្ទះបាន ពីអ្នកដែលមកលេងមានបំណងអាក្រក់ ឬអ្នកឈ្លានពាន)
– មិនត្រូវធ្វើអសនៈព្រះពុទ្ឋជាប់នឹងបន្ទប់ទឹក
– ដាក់បែរមុខទៅទិសខាងកើត (ព្រះពុទ្ឋធ្វើសមាធិបែរមុខទៅទិសខាងកើត)
– កុំដាក់វត្ថុអ្វីៗអោយខ្ពស់ជាងអសនៈព្រះពុទ្ឋ
– នៅទីអសនៈត្រូវសំអាតជានិច្ចកុំអោយមានធូលីដីកកច្រើន
– ប្រសិនមិនមានអសនៈ ដាក់តាំង រូបព្រះអង្គនៅលើតុ៕ សុភ័ក្ត្រ
ប្រភព៖ គន្លឹះលក់ដីធ្លី