មានមនុស្សមិនតិចនាក់ទេ ដែលជឿថា ពិតជាមានព្រលឹងខ្មោចមែន ប៉ុន្តែរហូតទល់ពេលនេះ ពួកអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការ ជាន់ខ្ពស់ នៅពុំទាន់រកឃើញភស្តុតាង ដើម្បីបញ្ជាក់ពីការស្ថិតស្ថេរមានពិតនៃព្រលឹងខ្មោច ។
ជាន់ខ្ពស់ នៅពុំទាន់រកឃើញភស្តុតាង ដើម្បីបញ្ជាក់ពីការស្ថិតស្ថេរមានពិតនៃព្រលឹងខ្មោច ។

ព្រលឹងខ្មោចគឺជាអាថ៌កំបាំងធំបំផុតប្រវត្តិសាស្ត្រ។ រាប់ពាន់ឆ្នាំមកហើយមនុស្សតែងស្វែងរកចម្លើយសម្រាប់អាថ៌កំបាំងទាំងឡាយ ដែលគេប្រទះនឹងឃើញព្រលឹងខ្មោច ក៏ដូចជាអ្វីដែលព្រលឹងទាំងនោះបង្កឡើង ។

តើព្រលឹងខ្មោចមានពិតមែនឬ?

តាមការពន្យល់បកស្រាយទាំងនោះក៏មានការស្រាវជ្រាវល្អិតល្អន់របស់រូបវិទូសញ្ជាតិអង់គ្លេសឈ្មោះ Brian Cox ធ្វើការនៅសកលវិទ្យាល័យ Manchester ។

លទ្ធផលស្រាវជ្រាវរបស់រូបវិទូនេះបង្ហាញថា ព្រលឹងខ្មោចមិនមានពិតទេ ។ ដើម្បីមានអំនះអំណាងនេះ លោកបានប្រើប្រាស់ម៉ាស៊ីន LHC (Large Hadron Collider) (ម៉ាស៊ីនខួរក្បាល) ខ្លាំងនិងធំបំផុតដែលលោកផលិតឡើង ។

កាលវិភាគនិងជំនួយពីគ្រឿងម៉ាស៊ីនខាងលើបញ្ជាក់ថា ប្រសិនបើព្រលឹងមានពិតនោះ វានឹងបង្កបង្កើតចេញជាថាមពលហើយនឹងមានប្រតិកម្មជាមួយម៉ូលេគុល បង្កើតឡើងដោយសរីរាង្គមនុស្ស ។

មានន័យថា ពេលប្រើប្រាស់ LHC នោះម៉ាស៊ីននេះនឹងបញ្ចេញសញ្ញាថាតើព្រលឹងខ្មោចមានឥទ្ធិពលមកលើមនុស្សបណ្តាលឲ្យកើតមានជាថាមពលដែរឬទេ?

តាមរយៈបច្ចេកវិទ្យាទំនើបដូច្នេះ ពួកអ្នកជំនាញការនឹងស្វែងរកចម្លើយ ថាព្រលឹងខ្មោចមានពិតឬគ្មាន ។

ការស្រាវជ្រាវរបស់លោក Cox បញ្ជាក់ថាព្រលឹងពិតជាពុំមានព្រោះគេពុំរកឃើញប្រភពថាមពលអ្វីសូម្បីតែបន្តិច ។

ប៉ុន្តែមនុស្សមួយចំនួនដែលជឿលើវត្តមាននៃព្រលឹងខ្មោចបានវាយបកថា ប្រាកដទេដែលបច្ចេកវិទ្យានេះវាសមស្របក្នុងការស្វែងរកព្រលឹង?
យ៉ាងណាក៏ដោយរឿងព្រលឹងខ្មោចនៅតែជាបញ្ហាឈ្លោះប្រកែកគ្មានទីបញ្ចប់ ៕ ចន្ទ្រា


