Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ផ្ទុះ​ការ​ភ្ញាក់ផ្អើ​ល បន្ទាប់ពី​លោក Kim Jong-Un បង្ហាញ​អាវុធ​ក្នុងអំឡុងពេល​ព្យុហយាត្រា​

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ លោក Kim Jong Un មេដឹកនាំរបស់កូរ៉េខាងជើង បានត្រួតពិនិត្យក្បួនដង្ហែរយោធាដ៏ធំមួយ ដែលបង្ហាញពីចំនួនកំណត់ត្រា នៃនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប។

យោងតាម AFP, ក្បួនព្យុហយាត្រាកាលពីថ្ងៃពុធ គឺធ្វើឡើងដើម្បីប្រារព្ធខួបលើកទី 75 នៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង។ ពិធីនោះមានការបង្ហាញកាំជ្រួច ក្រុមតន្រ្តីយោធា និងទាហានឯកសណ្ឋានដើរយ៉ាងស្រុះគ្នា ដោយមានសរសេរអក្សរ “2.8” ដែលជាកាលបរិច្ឆេទនៃការប្រារព្ធពិធី និង “75”។

រូបភាពក៏បានបង្ហាញលោក Kim ភរិយារបស់គាត់ Ri Sol Ju និងកូនស្រី Ju Ae អមដោយឧត្តមសេនីយកំពូលរបស់គាត់ នៅទីលាន Kim Il Sung កណ្តាលទីក្រុងព្យុងយ៉ាង ខណៈពួកគេគោរពនៅពេលកងទ័ព និងអង្គភាពកាំជ្រួច បានដង្ហែឆ្លងកាត់ពេលតន្ត្រីស្នេហាជាតិបានប្រគុំឡើង។

សព្វាវុធ​ដែល​បាន​ដាក់​តាំង​បង្ហាញ​រួម​មាន​យ៉ាង​ហោច​ណាស់​១០​គ្រាប់​នៃ​ ICBMs Hwasong-17 ធំ​ជាង​គេ​របស់​កូរ៉េ​ខាង​ជើង ​ព្រម​ទាំង​រថយន្ត​ដែល​ទំនង​ជា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដឹក​ ICBM ដែល​ប្រើ​ឥន្ធនៈដ៏​រឹងមាំ។ វាក៏បង្ហាញពី “អង្គភាពប្រតិបត្តិការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ” ផងដែរ។

ក្បួនដង្ហែធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានប្តេជ្ញាពង្រីក និងពង្រឹងសមយុទ្ធយោធា ដើម្បីធានាការត្រៀមខ្លួនសម្រាប់សង្គ្រាម។ ហើយនេះក៏​បាន​ធ្វើ​តាម​ឆ្នាំ​បំបែក​កំណត់​ត្រា​ នៃការ​ធ្វើ​តេស្ត​អាវុធ ​ដែល​រួម​មាន​ការ​បាញ់​កាំជ្រួច ICBM ទំនើប​បំផុត​របស់​ខ្លួន។

ជាក់ស្តែង កាពីពេលថ្មីៗនេះ លោក Kim បានអំពាវនាវឱ្យមានការកើនឡើងឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង រួមទាំងអាវុធនុយក្លេអ៊ែរដែលផលិតទ្រង់ទ្រាយធំ និងការអភិវឌ្ឍមីស៊ីលថ្មី សម្រាប់ការវាយប្រហារនុយក្លេអ៊ែរ។

រូបភាពនៃក្បួនដង្ហែរនេះ ត្រូវបានលេចចេញជារូបរាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអ្នកប្រើប្រាស់បានសម្តែងការតក់ស្លុតរបស់ពួកគេ ចំពោះការពិតដែលថា កូរ៉េខាងជើងកំពុងបង្ហាញឃ្លាំងអាវុធរបស់ពួកគេ យ៉ាងបើកចំហបែបនេះ។

ទោះជាយ៉ាងណា នៅពេលមានអ្នកចោទសួរថា តើ​អាវុធទាំងនោះនឹងដំណើរការ ​ឬ​វា​គ្រាន់​តែ​សម្រាប់​ការ​បង្ហាញ​ប៉ុណ្ណោះ? អ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់​ បាន​និយាយ​ថា​៖ «​ការ​បង្ហាញ​គ្រាប់​នុយក្លេអ៊ែរ​ ដូច​ជា​អណ្តែត​ក្នុង​ក្បួន​ដង្ហែ​នោះ​ គឺ​ជា​រឿង​ឆ្កួត​ទេ»។ ទន្ទឹមនឹងនោះ អ្នកប្រើប្រាស់មួយចំនួនទៀត ក៏បានអះអាងថា «កាំជ្រួចទាំងនោះក្លែងក្លាយ ហើយគ្រាន់តែសម្រាប់បង្ហាញអួតរបស់លោក គឹម ជុងអ៊ុន ប៉ុណ្ណោះ។ រីអ្នក​ប្រើ​ម្នាក់​ទៀតក៏​បាន​និយាយ​ថា​៖ «អីយ៉ា សូមមើលឈុតភាពយន្តដែលគ្មានប្រយោជន៍ទាំងអស់នេះ ឃើញពិតជាគួរឲ្យអស់សំណើចណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×